ចាប់ខ្លួនចិន៣នាក់ ខ្មែរ១នាក់ ក្រោយធ្វើសកម្មភាពបាញ់ស្ព្រៃដាក់ជនរងគ្រោះ រួចវាយប្លន់យកប្រាក់នៅក្នុងផ្សារទំនើប ហើយបម្រុងចាប់ជំរិតនារីម្នាក់ទៀតផង តែសមត្ថកិច្ចចាប់ខ្លួនបានមុន
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២១និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យចំនួន៦នាក់ បានចូលបន្លំខ្លូនធ្វើជាអ្នកមកទិញទំនិញ ឆ្លៀតពេលមានឱកាសល្អ ក្រុមជនសង្ស័យបានយកស្រ្ពៃបាញ់ភ្នែកជនរងគ្រោះ ព្រមទាំងវាយធ្វើទារុណកម្ម ហើយបានប្លន់យកប្រាក់ និងសំភារៈមួយចំនួន រួចគេចខ្លួនបាត់អស់។

ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំណត់បានអត្តសញ្ញាណជនសង្ស័យ។ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង០០នាទី សមត្ថកិច្ចយើងបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ (ខ្មែរ១នាក់ និងចិន៣នាក់) ខណៈជិះរថយន្ត០១គ្រឿងម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត) នៅចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ជនរងគ្រោះឈ្មោះ Zheng WenJin ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង មានទីលំនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកឯជនសង្ស័យចំនួន ០៤នាក់ មានដូចខាងក្រោម៖
១-ឈ្មោះ ជា លក្ខណៈបញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ (ចេះភាសារចិន)មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ច្បារអំពៅ០២ ខណ្ឌច្បារអំពៅ០២ រាជធានីភ្នំពេញ ។ (ចារីដៃដល់ប្លន់)
២-ឈ្មោះ YUE MING WEI ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ ឈ្មួញកណ្តាល (ចារីដៃដល់ ប្លន់)
៣-ឈ្មោះ LIU JIE ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូ ហ៊ួយហ័រ (ប៉ុនប៉ងចាប់ជំរិត)
៤-ឈ្មោះ ZENG WEI XING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ (ប៉ុនប៉ងចាប់ជំរិត) ហើយជនជាតិចិនទាំង៣នាក់នេះមានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-វត្ថុតាងចាប់យកបានរួមមាន៖
+កាំបិតស្នៀត ១ដើម
+ស្នាប់ដៃ ១
+កូនសោរខ្នោះ ២
+ទូរស័ព្ទដៃចំនួន ៤គ្រឿង
+រថយន្ត ១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-2749 (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត) ។
ឆ្លងតាមការយកចម្លើយជនសង្ស័យ២នាក់ ១.ឈ្មោះ ជា លក្ខណៈបញ្ញា និងឈ្មោះ ZENG WEI XING បានសារភាពថា ពួកវាពិតជាបានបានចូលរួមធ្វើសកម្មភាពប្លន់ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១ និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាមួយបក្ខពួកជនជាតិចិន ៤នាក់ទៀតប្រាកដមែន។ បច្ចុប្បន្នបក្ខពួកជនជាតិចិន៤នាក់ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យទាំង៤នាក់ខាងលើបានសារភាពថាបន្ថែមទៀតថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ០០នាទី ពួកវាបានប្រើប្រាស់រថយន្ត ០១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីមកបិទស្លាកលេខរថយន្ត) ក្នុងគោលបំណងចាប់ស្រីជនជាតិចិនម្នាក់ឈ្មោះ Niu Niu ជាបុគ្គលិកហាងម៉ាស្សាឈ្មោះ ជីងហាវ ម្តុំកែងតុលាការ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីជំរិតទារប្រាក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ