ស្ងាត់ៗ សុខ រក្សា និង កុល ដាវី ទិញរថយន្តថ្មីស៊េរី ឆ្នាំ២០២០ យកហុងស៊ុយ ដើមខែមិថុនា
- June 3, 2020
លោក សុខ រក្សា តារាចម្រៀងល្បីឈ្មោះមួយរូបជាមួយនឹងភរិយា ដែលជាតារាសម្តែង គឺអ្នកនាង កុល ដាវី បានបង្ហាញសមាជិកថ្មីរបស់ខ្លួនក្នុងដើមខែមិថុនា នេះគឺរថយន្តថ្មីមួយគ្រឿងស៊េរីឆ្នាំ២០២០ ដើម្បីយកហុងស៊ុយ ក្រោយកាក់កបជាមួយនឹងមុខរបរថ្មីរបស់ខ្លួន។ ក្រោយរៀបការរួច លោក សុខ រក្សា នៅតែប្រកបអាជីពរបស់ខ្លួនជាតារាចម្រៀង និងមានជំនួញមួយទៀតគឺមានក្រុមតន្ត្រីផ្ទាល់ខ្លួនដែលទទួលគ្រប់កម្មវិធីផ្សេងៗ។

ចំណែកឯអ្នកនាង កុល ដាវី ក្រៅពីការងារជាតារាសម្តែង អ្នកនាង ចាប់ផ្តើមមុខរបរថ្មីមួយទៀតគឺលក់សំលៀកបំពាក់តាម Online ផងនិងមានហាងផ្ទាល់ខ្លួននៅគេហដ្ឋានក្នុងបុរីជីបម៉ុង ក្បែរផ្សារទំនើប Aeon 2 ថែមទៀតផង។ គូស្នេហ៏សិល្បៈមួយគូនេះ ត្រូវបានគេសង្កេតឃើញថាស្រលាញ់គ្នាយ៉ាងល្អូកល្អឺន ហើយក៏មានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






