ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លើកមុនប្លន់ម៉ូតូមិនសម្រេច គេចាប់បានហើយមិនប្ដឹង ទើបប៉ូលិសដោះលែង តែមិនរៀងមកលួចកញ្ចក់រថយន្តគេទៀត ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media June 3, 2020
    លើកមុនប្លន់ម៉ូតូមិនសម្រេច គេចាប់បានហើយមិនប្ដឹង ទើបប៉ូលិសដោះលែង តែមិនរៀងមកលួចកញ្ចក់រថយន្តគេទៀត ត្រូវសមត្ថកិច្ចក្របួចជាប់

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចោរលួចកញ្ចក់រថយន្តត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាច់កញ្ចក់រថយន្តមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ជាង១០ម៉ោង ក៏ត្រូវបានជនរងគ្រោះសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង០៤:៣០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា កាលពីវេលា០១:៤០នាទីរំលងអាធ្រាត្រឈាន ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ គាត់បានទុក រថយន្តមួយគ្រឿងម៉ាកតូយូតាធុនត្រា TOYOYA TUNDRA ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-9127 នៅខាងមុខហាងកាហ្វេរបស់គាត់ដូចសព្វដង លុះមកដល់ម៉ោងប្រហែល ០២រំលងអាធ្រាត្រ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម (មិនចាំស្លាកលេខ) ធ្វើដំណើរតាមបណ្ដាយផ្លូវលេខ១១៤ ទិសដៅពីលិចទៅកើត មកឈប់ម៉ូតូនៅចំណុចកើតហេតុ រួចជនសង្ស័យម្នាក់បានចុះពីលើម៉ូតូដើរទៅធ្វើសកម្មភាពលួចឆ្កឹះកញ្ចក់រថយន្តខាងស្តាំ ដែលចតនៅមុខហាង។ ភ្លាមនោះរូបគាត់ជាម្ចាស់រថយន្តក៏ស្ទុះចេញពីក្នុងហាងដេញតាមចាប់ពីក្រោយ ប៉ុន្ដែតាមមិនទាន់ដោយសារជនសង្ស័យរត់ឡើងម៉ូតូជាមួយបក្ខពួកគេចខ្លួន ។

    លុះដល់ម៉ោង៤ល្ងាចថ្ងៃដដែល ជនរងគ្រោះរួមជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានជិះតាមរកជនសង្ស័យ រហូតមកដល់ចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផា ក៏ប្រទះឃើញជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើសកម្មភាពលួច និងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១តែម្តង។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានប្រគល់ឲ្យប៉ុស្តិ៍នរគបាលរដ្ឋបាលផ្សារថ្មី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

    សូមបញ្ជាក់ថា កាលពីវេលាម៉ោង០១:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ មានករណីបុរស២នាក់ ជិះម៉ូតូមកឈប់បត់ជើងតូចជិតស្ពាននាគ ម្ដុំវត្តភ្នំត្រូវជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ធ្វើសកម្មភាពយកដុំថ្មគប់ជនរងគ្រោះឲ្យរត់ប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច ព្រោះជនរងគ្រោះមិនរត់ ហើយឡើងបើកម៉ូតូដេញជនសង្ស័យរត់ចែកជើងគ្នា ហើយចាប់បានម្នាក់ ត្រូវប្រជាពលរដ្ឋវាយទ្រោមខ្លួន នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ៅ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ បន្ទាប់ពីកើតហេតុសមត្ថកិចប៉ុស្តិ៍វត្តភ្នំបានមកដល់សួរនាំ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ ព្រោះមិនទាន់បាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ ដោយបានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចសួរនាំចាត់ការតាមនីតិវិធី តែប្រហែលជាមិនមានពាក្យបណ្ដឹង ទើបសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ សម្រេចដោះលែងជនសង្ស័យអោយមានសេរីភាពវិញទៅ ។

    តែចុងក្រោយបានជាទៅធ្វើសកម្មភាពលួចឆ្កឹះកញ្ចក់រថយន្ត TUNDRA ខាងលើចំហៀងខាងស្តាំដែលចតនៅមុខហាង ហើយគេចខ្លួនបាន១០ម៉ោង ស្រាប់តែត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានប្រគល់ឲ្យប៉ុស្តិ៍នរគបាលរដ្ឋបាលផ្សារថ្មី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay