ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងពីមតិផ្ទាល់ខ្លួន ជុំវិញឡាន Rolls Royce ពាក់ស្លាកលេខ នគរបាល
BY Khmernote Media
June 4, 2020
ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃនេះមានរូបភាពរថយន្តស៊ែរីទំនើបដែលស្គាល់ថាជារថយន្ត Rolls Royce ដែលមានតម្លៃរាប់ម៉ឺនដុល្លារ បានបើកបរតាមផ្លូវសាធារណៈដែលបំពាក់ស្លាលលេខនគរបាល ធ្វើឲ្យអ្នកលេងហ្វេសបុកមានការចាប់អារម្មណ៍ជាខ្លាំង។ បន្ទាប់ពីរូបភាពទាំងអស់នេះបានចែកចាយលើហ្វេសបុក ធ្វើឲ្យមានការបញ្ចេញយោបល់ជាច្រើនទាក់ទងនឹងស្លាកលេខរដ្ឋនគរបាលនេះ ដែលបំពាក់លើរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនបែបនេះ។

ក្នុងនោះផងដែរឯកឧត្តមខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ទាក់ទងជាមួយនឹងរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនខាងលើដែលបំពាក់ស្លាកលេខរដ្ឋនគរបាលថា៖ “ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ ! – រូបពីក្នុងហ្វេសប៊ុក”។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះដែរ?


