ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ស័យទើបចេញពីផឹក បើករថយន្តបោះពួយលឿនពេកមិនប្រយ័ត្ន រេចង្កូតបុករថយន្ត PRIUS ចតស្ងៀមទុកចោល រុញទៅទម្លុះរបងស័ង្កសីការដ្ឋានអតីត T3 បាក់ខ្ទេច

    BY Khmernote Media June 4, 2020
    សង្ស័យទើបចេញពីផឹក បើករថយន្តបោះពួយលឿនពេកមិនប្រយ័ត្ន រេចង្កូតបុករថយន្ត PRIUS ចតស្ងៀមទុកចោល រុញទៅទម្លុះរបងស័ង្កសីការដ្ឋានអតីត T3 បាក់ខ្ទេច

    រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកទឹកប្តូរនិស្ស័យច្រើនហើយទើបបើករថយន្តឡិចស៊ីសក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹង ខណៈដែលរថយន្តនេះកំពុងចតស្ងៀមនៅស្របចិញ្ចើមផ្លូវហើយរុញទៅទម្លុះរបងការដ្ឋានមួយកន្លែងរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជាប់របងការដ្ឋានមួយកន្លែងអតីតT3 ស្ថិតនៅខាងលិចវត្តឧណ្ណាលោម លេីផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 2BD-2769 បើកបរដោយស្ត្រីម្នាក់ បានមកចតនៅស្របចិញ្ចើមផ្លូវលេខ១៣ ដោយបែរក្បាលទៅទិសខាងត្បូង រួចស្ត្រីម្ចាស់រថយន្តចុះដើរទៅរៀបចំឥវ៉ាន់ នៅកន្លែងលក់ដូរ នៅកែងផ្លូវជាប់របងវត្តឧណ្ណាលោម ។

    លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-1938 បើកដោយបុរសមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្ន ស្រាប់តែរេចង្កូតមកខាងស្ដាំដៃ ក៏ជ្រុលទៅបុករថយន្ត PRIUS ពីក្រោយពេញទំហឹង ហើយរុញទៅបុកទម្លុះជញ្ជាំងរបងការដ្ឋានអតីតT3 នៅជាប់នោះអស់មួយប្រឡោះ ចំណែករថយន្តបង្ក និងរថយន្តរងគ្រោះ រងការខូចខាតខ្ទេចយ៉ាងដំណំដូចគ្នា តែមិនបណ្ដាលឲ្យមនុស្សរបួសទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើលពេញកន្លែងកើតហេតុប៉ុណ្ណោះ។ មួយសន្ទុះក្រោយមកភាគីទាំងសងខាង បានមកដល់កន្លែងកើតហេតុចរចារគ្នាមួយជំហានសិន និងបានពិនិត្យមើលការខូចខាតដើម្បីទាសំណងផងដែរ តែដោយសាររថយន្ត PRIUS ខូចខាតច្រើនពេក ទើបមិនអាចប៉ាន់ស្មានតម្លៃបានឡើយ ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើការវាស់វែង រួចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay