ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ហ៊ុន ជា ព្រលះចំៗអោយម្ចាស់ឡាន Rolls Royce និង Maybach ដែលពាក់ស្លាខលេខ នគរបាល

    BY Khmernote Media June 4, 2020
    លោក ហ៊ុន ជា ព្រលះចំៗអោយម្ចាស់ឡាន Rolls Royce និង Maybach ដែលពាក់ស្លាខលេខ នគរបាល

    ករណីផ្ទុះការរិះគន់ពេញបណ្តាញសង្គម Facebook ដោយសារតែរថយន្តស៊េរីទំនើបកប់ពពកចំនួន២គ្រឿងបានបំពាក់ស្លាកលេខ នគរបាល ដូចគ្នាដែលរថយន្តទាំងនោះមានតំលៃមិនក្រោម២០ទៅ៣០ម៉ឺនដុល្លារនោះទេ។ រថយន្តម៉ាក Rolls Royce និង រថយន្តម៉ាក Maybach បានពាក់ស្លាកលេខ នគរបាល 2-7715 ដូចគ្នា ហើយត្រូវបានមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ អះអាងថាជាស្លាកលេខក្លែងក្លាយ ហើយកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

    យ៉ាងណាមិញលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលគេស្គាល់ថាជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហោះសារមួយឃ្លាផងដែរជុំវិញរថយន្តទំនើប Rolls Royce និង Maybach ពាក់ស្លាកលេខ នគរបាល ដោយលោកបានសរសេរនៅលើ Facebook ថា: “ឡានលក់ប្រញាប់លុយទិញបាយ ហូប ដាច់លុយហើយ បាទ បើចង់ឡូយទិញអាមានពុន្ធជិះទៅ បាទ ខូចឈ្មោះអញ់អស់ហើយ វើយ POLICE ផង”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay