អ្នក Delivery ម្ហូបម្នាក់ធ្លាប់ចេញឆក់បានសម្រេច៤លើក ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនបានហើយ
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨:៣០នាទី ចំណុចមុខអាកាសចរណ៍ស៊ីវិល ផ្លូវសហពន្ធ័រុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ករណី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព។

លោក ប៊ុន សត្យា នាយការិយាល័យបានអោយដឹងថាជនសង្ស័យ ឈ្មោះ ខៀវ គីមហេង ភេទ ប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនម្ហូប ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ២២ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្សុយគីនិច (Suzuki Nex) ពណ៌លឿងលាយស ស៊េរីឆ្នាំ២០២០ លេខតួ ៣៦១២១៤ លេខម៉ាស៊ីន ៣៦១១៧២ ពាក់ស្លាកលេខ១IH៣៩៥០ ។
ករណីទី១៖ ឆក់ទូរសព្ទ័ដៃម៉ាក iPhone Xs Max ពណ៌មាស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០:៣០នាទី។ ជនរងគ្រោះឈ្មោះ ជួន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់ទូរសព្ទ័ដៃ ម៉ាក iPhone Xs Max ពណ៌មាស។
លើកទី២៖ ឆក់ទូរសព្ទ័ដៃម៉ាក iPhone Xs Max ពណ៌មាស នៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨:១០នាទី ។
លើកទី៣ ឆក់ទូរសព្ទ័ដៃម៉ាក Huawei ពណ៌ខ្មៅ នៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨:៤០ នាទី ។
លើកទី៤៖ ឆក់ទូរសព្ទ័ដៃម៉ាក iPhone X ពណ៌ស នៅចំណុចបុរីញូថោន ផ្លូវJ ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចចៅ៣ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧និង៥០នាទី។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណរុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត