ព័ត៌មានជាតិ
ដុកទ័រម្នាក់ ចំនាយថវិកាផ្ទាល់ខ្លួន យកសំណាកផលិតផល ដែលគេហៅ ម្ចាស់ប្រេន ពេញៗមាត់ថា “ម៉ែ” យកទៅវិភាគនៅវិទ្យាស្ថានស្តង់ដារកម្ពុជា ថៃ រកមើលជាតិបារត , តេស្តសាកល្បង គាត់រកឃេីញមានភាពមិនប្រក្រតី
BY Khmernote Media
June 4, 2020
កាលពីម្សិលមិញនេះលោក Doctor Nop – Professional in Aesthetic Medicine បានបង្ហោះឲ្យដឹងក្នុងហ្វេសបុកផ្លូវការរបស់លោកថា លោកនឹងចំណាយថវិកាផ្ទាល់ខ្លួន យកសំណាកផលិតផល របស់ម្ចាស់ប្រេនមួយ យកទៅវិភាគនៅវិទ្យាស្ថានស្តង់ដារកម្ពុជា និង វិទ្យាស្ថានស្តង់ដាថៃ រកមើលពីកំរិតជាតិបារ៉ត ដែលធ្វើឲ្យប៉ះពាល់អ្នកប្រើប្រាស់ ហើយគាត់បាន តេស្តសាកល្បង ឃេីញមានភាពមិនប្រក្រតី និងបានប្រាប់ថា នឹងបង្ហាញក្នុងពេលឆាប់ៗនេះ។

លោកដុកទ័រ Doctor Nop – Professional in Aesthetic Medicine បានសរសេររៀបរាប់បន្តទៀតថា៖ “មិនទាន់បញ្ចេញឈ្មោះ«ម៉ែ»ផង ទទួលបានសារសុំការយោគយល់ និង អន្តរាគមន៍🥴 ខ្លួនធ្វេីរឿងអាក្រក់មិនខ្លាចផង រឿងអី ខ្ញុំធ្វេីរឿងពិតត្រូវឈប់…”។ សូមប្រិយមិត្តរងចាំតាមដានការបង្ហាញរបស់លោក ដុកទ័រដើម្បីឲ្យដឹកការពិត ជៀសវាងប្រើប្រាស់បណ្តាឲ្យមានគ្រោះថ្នាក់ដល់សុខភាព៕



