ព័ត៌មានជាតិ
ប្រជាពលរដ្ឋរកផ្សិតប៉ក់ ជាមធ្យមចាប់ពី ១.៥ ទៅ ៤គីឡូក្រាម លក់ឱ្យឈ្មួញកណ្ដាល បានក្នុងតម្លៃចាប់ពី ២៥,០០០៛ ទៅ ៣០,០០០៛ ក្នុង១គីឡូ
BY Khmernote Media
June 5, 2020
ប្រភពពីឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហោះនៅលើហ្វេសបុកផេករបស់ឯកឧត្តមថា៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ប្រជាសហគមន៍កំពុងនាំគ្នាប្រមូលផល ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតធ្យូង និងផ្សិតផ្សេងៗមួយចំនួនទៀតក្នុងព្រៃរបោះ (ព្រៃជ្រុះស្លឹក)។ ក្នុងមួយថ្ងៃប្រជាពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់បានជាមធ្យមចាប់ពី ១.៥គីឡូក្រាម ទៅ ៤គីឡូក្រាម ដែលពួកគាត់អាចលក់ឱ្យឈ្មួញកណ្ដាល បានក្នុងតម្លៃចាប់ពី ២៥,០០០៛ ទៅ ៣០,០០០៛ ក្នុង ០១ គីឡូក្រាម៕






