ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសលេខ៣ខ្សែឲ្យបងប្អូនជួយរាយការណ៍ ប្រសិនបើឃើញយុវជនរូបនេះ ព្រោះបាត់ចេញពីផ្ទះច្រើនថ្ងៃហើយ

BY
Khmernote Media
June 6, 2020

យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុននេះបន្តិចបានឲ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះ ឡុច ចននី ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិសែនសុខទី5 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានចេញបាត់ពីផ្ទះនៅថ្ងៃទី០៣ ខែមិថុនា វេលាម៉ោង១៦:០០នាទី មិនឃេីញត្រឡប់មកផ្ទះវិញ បេីបងប្អូនប្រជាពលរដ្ឋបានឃេីញក្មេងប្រុសដូចមានភិនភាគក្នុងរូប សូមមេត្តាជួយផ្តល់ព័ត៌មាន និងទំនាក់ទំនងមកលេខទូរស័ព្ទ 0966620648 012553153 017350553៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: