អន្តរជាតិ
មិនមែនលំៗទេ! អ្នករត់ម៉ូតូកង់៣ ហាយក្លាស ស្លៀកសុទ្ធតែអាវធំក្រវ៉ាត់កបើកកង់៣
BY Khmernote Media
May 15, 2018
នីហ្សេរីយ៉ា៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ក្នុងប្រទេសនីហ្សេរីយ៉ាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីគាត់ស្លៀកពាក់ឯកសណ្ឋានស្អាតៗដូចជាប្រធានក្រុមហ៊ុនអីចឹង ដើម្បីទៅរត់ម៉ូតូកង់បី។ បុរសសង្ហារូបនេះត្រូវបានគេ ស្គាល់ថាមានឈ្មោះ Kele napep និងមានអាយុប្រមាណជា៣០ឆ្នាំ។
តាមរយៈបណ្តាញសង្គម Instagram របស់គាត់ បុរសអ្នករត់ម៉ូតូកង់បីរូបនេះបានឲ្យដឹងថា គាត់ស្រលាញ់ការងាររបស់គាត់ជាខ្លាំង ហើយការងាររបស់គាត់ត្រូវការទំនាក់ទំនង ជាមួយនឹងមនុស្សគ្រប់ប្រភេទ ដូចនេះហើយទើបគាត់ស្លៀកពាក់ដូចនេះដើម្បីផ្តល់ការចាប់អារម្មណ៍ និងទំនុកចិត្តក្នុងការទំនាក់ ទំនងជាមួយនឹងអតិថិជនរបស់គាត់។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពបុរសអ្នករត់ម៉ូតូកង់បីរូបនេះ ដូចខាងក្រោម៖



អត្ថបទ៖ ភក្តី
ប្រភព៖ gossipmill