ព័ត៌មានជាតិ

នគរបាលខណ្ឌ៧មករា ចុះធ្វើកិច្ចសន្យាជាមួយអាជីវករលក់ម៉ូតូ ៣៧ទីតាំង ឲ្យតាំងលក់ម៉ូតូត្រឹម២ជួរពីមុខផ្ទះនៃចិញ្ចើមផ្លូវ ដើម្បីទុកចិញ្ចេីមផ្លូវមួយផ្នែកសម្រាប់អ្នកថ្មេីរជេីង

BY
Khmernote Media
June 6, 2020

នាថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ កំលាំងប៉ុស្តិ៍វាលវង់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា កិច្ចសន្យាជាមួយអាជីវករលក់ម៉ូតូ សម្រាប់ការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រះសីហនុ ។ លោកវរសេនីយ៍ត្រី​ ពៅ សូសន្យា អធិការរង បានចុះធ្វើកិច្ចសន្យាចំនួន ៣៧ទីតាំងដោយអនុញ្ញតិអោយតាំងលក់ម៉ូតូត្រឹម២ជួរពីមុខផ្ទះនៃចិញ្ចើមផ្លូវតាមបណ្ដោយមហាវិថីសម្ដេចព្រះសីហនុកន្លែងលក់ម៉ូតូ ដេីម្បីចិញ្ចេីមផ្លូវមួយផ្នែកសម្រាប់អ្នកថ្មេីរជេីងងាយស្រួលក្នុងការធ្វេីដំណេីរ ៕

Share This Post: