ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សម្តេចតេជោ ផ្ញើសាររំលឹកប្រជាពលរដ្ឋម្តងទៀតទាក់ទងនឹងជំងឺកូវីដ-១៩ ស្របពេលដែលព្រឹករកឃើញវិជ្ជមានថ្មី ១ ករណីទៀតនៅភ្នំពេញ

    BY Khmernote Media June 7, 2020
    សម្តេចតេជោ ផ្ញើសាររំលឹកប្រជាពលរដ្ឋម្តងទៀតទាក់ទងនឹងជំងឺកូវីដ-១៩ ស្របពេលដែលព្រឹករកឃើញវិជ្ជមានថ្មី ១ ករណីទៀតនៅភ្នំពេញ

    កាលពីព្រឹកមិញនេះដែរ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា បានរកឃើញបុរសខ្មែរ បារាំងម្នាក់ អាយុ ៣០ឆ្នាំ ដែលបានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅពិនិត្យឡើងវិញ នៅថ្ងៃទី ១៣ នៃថ្ងៃធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ០៦ មិថុនា នេះ។

    ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារក្រើនរំលឹកដល់ប្រជាពលរដ្ឋម្តងទៀតទាក់ទងនឹងការចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាវហាវមួយនេះ។ សម្តេចបានមានប្រសាសន៍នៅលើទំព័រ Facebook ថា៖ “ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន​ និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬចឹលប្រើប្រាស់អោយបានត្រឹមត្រូវ​និងគ្រប់គ្រាន់ដេីម្បីទប់ស្កាត់ការការឆ្លងរោគ។

    ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ។ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បេីមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។

    សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay