ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! មុននេះមានករណីរថយន្តបែនដឹកដីបុក និងកិនមនុស្សស្លាប់យ៉ាងអាណោចអាធ័មនៅជិតរង្វង់មូលគួរស្រូវ

    BY Khmernote Media June 8, 2020
    រន្ធត់ណាស់! មុននេះមានករណីរថយន្តបែនដឹកដីបុក និងកិនមនុស្សស្លាប់យ៉ាងអាណោចអាធ័មនៅជិតរង្វង់មូលគួរស្រូវ

    រាជធានីភ្នំពេញ៖ យោងតាមការរាយការណ៍បឋមបានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបែនដឹកដីធុនធំមួយគ្រឿងបានបេីកបុកម៉ូតូមួយគ្រឿង​ បណ្ដាលឲ្យដួលទាំងម៉ូតូទាំងមនុស្សចូលក្រោមរថយន្ត និងកិនមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៩ និង២០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលនាងកាន់គួរស្រូវ​ ផ្លូវជាតិលេខ៣​ កែងផ្លូវ២១៧ សង្កាត់រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ខណៈពេលនេះសមត្ថកិច្ចកំពុុងតែចុះអន្តរាគមន៍នៅកន្លែងកើតហេតុ។ យើងនៅមិនទាន់ដឹងច្បាស់អត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយនោះទេ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ!

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay