បច្ចេកវិទ្យា

ហ្វេន Apple ត្រៀមលុយឲ្យក្រាស់តិច ព្រោះឆ្នាំនេះក្រុមហ៊ុន Apple ចេញលក់ផលិតផលដែលធ្វើឲ្យអ្នកទប់ចិត្តមិនបានច្រើនណាស់!

BY
Khmernote Media
May 7, 2018

ក្នុងឆ្នាំ2018 នេះក្រុមហ៊ុន Apple មានគម្រោងចេញលក់ផលិតផលថ្មីៗ និងអភិវឌ្ឍន៍ផលិតផលចាស់ៗច្រើនណាស់ ពោលគឺមានទាំង iPhone, iPad និងសូម្បីតែគ្រឿងបរិក្ខាទូរស័ព្ទមួយចំនួនទៀត។ ដោយឡែក សម្រាប់អ្នកដែលជាអតិថិជនរបស់ក្រុមហ៊ុននេះ គួរតែត្រៀមលុយឲ្យក្រាស់បន្ដិច ព្រោះរាល់ផលិតផលទាំងនោះនឹងធ្វើឲ្យអ្នកពិបាកទប់ចិត្តណាស់។

– AirPower និង AirPods wireless charging case៖ ផលិតផលទាំងពីរនេះ កាន់តែខិតជិតមកដល់មែនទែនហើយ។ ជាការពិតណាស់ ទាំងផលិតផល AirPower និង wireless charging case សម្រាប់ AirPods ត្រូវបានប្រកាសតាំងតែប៉ុន្មានឆ្នាំមុនមកម្លេះ ប៉ុន្ដែយើងមិនទទួលបានពត៌មានថ្មីណាមួយទៀតឡើយមកដល់ពេលនេះ។

ទាក់ទងទៅនឹងផលិតផល AirPower ត្រូវបានគេជឿថា នឹងមានសមត្ថភាពអាចសាកថ្មផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន Apple បានច្រើនក្នុងពេលតែមួយដូចជា iPhone, Apple Watch និង AirPods case។ អ្វីដែលរឹតតែអស្ចារ្យនោះគឺ ផលិតផលនេះមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនទៀតផង។ សម្រាប់អ្នកដែលជាម្ចាស់ iPhone 8 និង iPhone X នេះគឺជាដំណឹងល្អបំផុត។ ចំពោះតម្លៃ និងកាលបរិច្ឆេតប្រកាសចេញលក់ យើងនៅមិនទាន់ដឹងនៅឡើយទេ។

– iPhone X ជំនាន់ថ្មី, iPhone SE 2 និងអ្វីៗជាច្រើនទៀត៖ ក្រុមហ៊ុន Apple អាចនឹងធ្វើការប្រកាសចេញលក់ iPhone រហូតដល់ទៅ 4ម៉ូដែលឯណោះសម្រាប់ឆ្នាំនេះ ដែលមានទាំង iPhone X Plus ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone X នឹងមានពីរម៉ូដែល ដោយមួយធម្មតា និងមួយទៀតមានអេក្រង់ប្រភេទ LCD ហើយចុងក្រោយគេគឺ iPhone SE 2 ផងដែរ។ គួរបញ្ជាក់ផងដែរថា រាល់ iPhone ទាំង4 ម៉ូដែលសម្រាប់ឆ្នាំ2018 នេះនឹងមានរចនាបទដូចគ្នាទៅនឹង iPhone X ទាំងអស់តែម្ដង។

– iPad Pro ជាមួយនឹងមុខងារ Face ID៖ ផលិតផល iPad ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានអេក្រង់ទំហំ 9.7អ៊ីញ ហើយមានតម្លៃត្រឹមតែ $329 អាចជាមូលហេតុចំម្បងមួយជួយឲ្យទីផ្សារផលិតផល iPad ងើបឡើងវិញ។ ដោយឡែក ចំពោះបច្ចេកវិទ្យា Face ID ដែលបំពាក់លើ iPhone X ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរនាពេលបច្ចុប្បន្ន ដូចនេះ iPad Pro ជំនាន់ថ្មី អាចនឹងទទួលបានមុខងារនេះដែរ។

– កុំព្យូទ័រ MacBook ថ្មី៖ ក្រុមហ៊ុន Apple អាចនឹងធ្វើការលុបបំបាត់ចោលនូវប្រភេទកុំព្យូទ័រ MacBook Air ហើយជំនួសមកវិញដោយត្រកូលថ្មី។ អាចនិយាយបានថា វាគឺជារឿងដែលពិបាកជឿមួយ ព្រោះប្រភេទកុំព្យូទ័រនេះកំពុងទទួលបានការប្រើប្រាស់ច្រើន ប៉ុន្ដែនេះគឺជាការលើកឡើងមួយដែលពុំទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុនឡើយ។

– អភិវឌ្ឍន៍ផលិតផល AirPods៖ AirPods បានក្លាយទៅជាផលិតផលដ៏គួរឲ្យចាប់អារម្មណ៍ប្រចាំឆ្នាំមួយរបស់ក្រុមហ៊ុន Apple ហើយរហូតមកដល់ពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ផលិតផលនេះហាក់ដូចជាទទួលបានការអភិវឌ្ឍហើយ។ ចំពោះអ្វីដែលយើងអាចសន្មត់ដឹងគឺមុខងារ Siri នឹងត្រូវបានដាក់បញ្ចូល និងធន់ជាងមុនផងដែរ។ ថាមពលថ្មក៏ល្អជាងមុន ហើយរូបរាងខាងក្រៅក៏អាចទទួលបានការអភិវឌ្ឍបន្ដិចបន្ទួចផងដែរ។

– កាសដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាត់សម្លេងរំខានល្អគ្មានពីរ៖ យោងតាមពាក្យចចាមអារាមបានលើកឡើងថា ក្រុមហ៊ុន Apple មានបំណងប្រគួតប្រជែងជាមួយនឹងក្រុមហ៊ុន Bose ជាមួយនឹងការបង្កើតផលិតផលកាសថ្មី ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន។ ចំពោះតម្លៃវិញ អាចនឹងខ្ទង់ $300។

– Apple Watch ស៊េរីថ្មី ជាមួយនឹងរចនាបទទាន់សម័យ៖ សម្រាប់រចនាបទថ្មីនៃផលិតផល Apple Watch អាចនឹងត្រូវបានធ្វើឡើងលើជំនាន់ទី4។ ជាការពិតណាស់ សម្រាប់រចនាបទនាឡិកានេះក្នុងពេលបច្ចុប្បន្ន ហាក់ដូចជាចាស់ពេកហើយ ពោលគឺដល់ពេលដែលត្រូវអភិវឌ្ឍន៍ឲ្យទាន់សម័យកាលហើយ។

Fu

ប្រភព៖ technobuffalo

Share This Post: