កូវីដ-១៩
សាំងហ្គាពួរពេលនេះមានករណីជំងឺកូវីដ១៩ សរុបកើនដល់ ៣៨,២៩៦ ករណី
BY autoadmin
June 8, 2020
សាំងហ្គាពួរនៅថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ពីករណីថ្មីនៃជំងឺរាតត្បាតជាសកល COVID-19 ថ្មីចំនួន ៣៨៦ ដែលនាំឱ្យករណីសរុបកើនដល់ ៣៨,២៩៦ករណី។ យោងតាមការចុះផ្សាយរបស់ Channel News Asia ករណីចុងក្រោយនេះមានតែករណី ២ ប៉ុណ្ណោះ ដែលជាករណីក្នុងសហគមន៍ ហើយក្រៅពីនោះសុទ្ធតែជាពលករបរទេសកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។

សាំងហ្គាពួរក៏មិនមានអ្នកស្លាប់ថ្មីដែរនៅថ្ងៃច័ន្ទនេះ ដោយការស្លាប់សរុបគឺនៅតែមាន ២៥នាក់ដដែល។ កាលពីថ្ងៃអាទិត្យម្សិលមិញសាំងហ្គាពួរក៏បានរាយការណ៍ពីករណីវិជ្ជមាននៅក្នុងចំណោមបុគ្គលិក និងសិស្សសាលារៀនចំនួន ៥នាក់ផងដែរ ប៉ុន្តែសំណាងដោយការធ្វើតេស្ដលើកទី២ បង្ហាញថាពួកគេអវិជ្ជមាននោះទេ។ ព័ត៌មានលម្អិតទាក់ទងនឹងករណីជំងឺ COVID-19 ក្រសួងសុខាភិបាលនឹងធ្វើការរាយការណ៍បន្ថែមនៅពេលរាត្រីបន្ថែមទៀត៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia