ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កុំប្រហែស! ករណីកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះ កើនដល់ ៧លាននាក់ និងស្លាប់ជាង ៤០ម៉ឺននាក់

    BY autoadmin June 9, 2020
    កុំប្រហែស! ករណីកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះ កើនដល់ ៧លាននាក់ និងស្លាប់ជាង ៤០ម៉ឺននាក់

    ទិន្នន័យចងក្រងដោយអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យចនស៍ហបឃីនស៍ (Johns Hopkins) របស់សហរដ្ឋអាមេរិកបានបង្ហាញថា ការឆ្លងជំងឺ COVID-19 ពេលនេះមានចំនួនច្រើនជាង ៧ លាននាក់ នៅទូទាំងពិភពលោក។ ចំនួនករណីសរុបបានកើនដល់ ៧,០៦៨,១៤៤ គិតត្រឹមម៉ោង ១៩ និង ០០ (UTC) ល្ងាចថ្ងៃច័ន្ទ។ ចំណែកចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក ដោយសារជំងឺ COVID-19 ពេលនេះកើនដល់ ៤០៤,១៤២នាក់។

    សហរដ្ឋអាមេរិកមានករណី COVID-19 ច្រើនជាងគេបំផុតគឺ ១,៩៥១,៧២២ នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល ឈរនៅលេខ២មានចំនួន ៦៩១,៧៥៨ នាក់។ ប្រទេសរុស្ស៊ីគឺឈរនៅលេខ ៣ ដោយមានអ្នកឆ្លង ៤៧៦,០៤៣ នាក់ និងអង់គ្លេសមាន ២៨៨,៨២៧ នាក់។ ឥណ្ឌាបានឈរនៅលេខ៥ ហើយក៏មានករណីច្រើនជាងគេបំផុតនៅទ្វីបអាស៊ី ដោយមានចំនួន ២៦៥,៨៦៩នាក់ និងអេស្ប៉ាញមាន ២៤១,៧១៧នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: