ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី១២ ទៅ កម្ពុជានឹងមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួន ហើយសូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmernote Media June 9, 2020
    ចាប់ពីថ្ងៃទី១២ ទៅ កម្ពុជានឹងមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួន ហើយសូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាកំពុងទទួលខ្យល់មូសុងនិរតីកម្រិតបង្គួរ តែដល់ថ្ងៃទី១២-១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧អង្សាសេ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី១២-១៦ ខែមិថុនា ភ្លៀងអាចនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ។
    នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ។
    នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ក្នុងនោះ មានផ្នែកខ្លះ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

    ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay