សិល្បៈ

ទីបំផុត មាស សុខសោភា ប្រកាសចាកចេញពីផលិតកម្ម Town ត្រៀមចូលផលិតកម្មថ្មី

BY
Khmernote Media
June 9, 2020

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន គឺអ្នកនាង មាស សុខសោភា បានប្រកាសចាកចេញពីផលិតកម្មមួយនេះ ក្រោយពេលដែលបម្រើការងារជាតារាចម្រៀងអស់រយៈពេល៩ឆ្នាំ ហើយក៏បន្សល់ទុកនូវ អនុស្សារីយ៍ ជាច្រើននៅទីនេះផងដែរ។ ទន្ទឹមនឹងការប្រកាសចាកចេញនេះដែរ មាស សុខសោភា ក៏បានប្រកាសស្វាគមន៍ផលិតកម្មថ្មី ដែលមានបំណងចង់ហៅនាងទៅផលិតបទចម្រៀងផ្សេងៗ។ តារាចម្រៀង មាស សុខសោភា បានរៀបរាប់នៅលើបណ្តាញសង្គម Facebook ថា៖

“ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។”

Share This Post: