ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បញ្ហាត្រីប្រាធំៗជាច្រើនក្បាលស្លាប់ដោយសារខ្វះទឹក អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធប្រាសាទបាគង ជាកស្សិណ្ធរងចាំទឹកភ្លៀងប៉ុណ្ណោះ មិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ

    BY Khmernote Media June 9, 2020
    បញ្ហាត្រីប្រាធំៗជាច្រើនក្បាលស្លាប់ដោយសារខ្វះទឹក អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធប្រាសាទបាគង ជាកស្សិណ្ធរងចាំទឹកភ្លៀងប៉ុណ្ណោះ មិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ

    យោងតាមការបង្ហោះអោយដឹងនៅលើ Facebook របស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នេះបានអោយដឹងថា ត្រីប្រាធំៗជាច្រើនក្បាលបានងាប់នៅ កស្សិណ្ធុប្រាសាទបាគង បានងាប់ដោយសារខ្វះទឹក ហើយក៏បានដឹងពីមូលហេតុដែរធ្វើអោយកស្សិណ្ធមួយនេះ រីងទឹកផងដែរ ជាពិសេសត្រីដែលបានងាប់ជាច្រើនក្បាលនោះ ត្រូវបានគេយកទៅកប់ មិនមានអ្នកណាហ៊ានបរិភោគនោះទេ ដោយសារជំនឿថាជាត្រីអ្នកតា។

    រដ្ឋមន្ត្រីក្រសួងព័ត៌មានដដែលបានរៀបរាប់ថា៖ “ត្រីប្រាជាច្រើនក្បាលនៅកស្សិណ្ធុប្រាសាទបាគង បានងាប់ដោយសារខ្វះទឹក ! ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុ។

    ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ ។ ពួកគាត់ថា ពួកគាត់រស់នៅទីនេះខ្លះមានអាយុ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញកស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមានត្រីធំៗបែបនេះនោះទេ ដែលនេះជាលើកដំបូងហើយដែលឃើញកស្សិណ្ធុប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗជាច្រើនបែបនេះ។ ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រានេះពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែងកាលពីទឹកនៅច្រើន។

    ត្រីទាំងនេះមួយចំនួនបានងាប់គេយកទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀតបានកំពុងរស់នៅក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិនមានការចាប់យកទៅដាក់ស្រះផ្សេងទេនោះវាអាចងាប់បន្តអស់។ បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត។
    ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះជាកស្សិណ្ធុមួយដែលរងចាំទឹកភ្លៀងប៉ុណ្ណោះដូចជាស្រះសង់ដែរមិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ នៅកស្សិណ្ធុប្រាសាទបាគងមិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំងធ្វើឱ្យត្រីមួយចំនួនងាប់៕”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay