កូវីដ-១៩
Update ស្ថានភាព កូវីដ-១៩ នៅកម្ពុជា នាព្រឹកនេះ
BY Khmernote Media
June 10, 2020
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះថា មានអ្នកជាសះស្បើយ COVID-19 ១ នាក់ទៀតហើយ។ អ្នកជាសះស្បើយរូបនេះ គឺជាបុរសជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានធ្វើដំណើរពីប្រទេសបារាំង តាមជើងយន្តហោះកូរ៉េខាងត្រូវកាលពីពេលកន្លងទៅ ហើយក្រោយពេលតេស្តអវិជ្ជមាន COVID-19 ២ ដង រួចមកត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

សរុបតួលេខអ្នកឆ្លង COVID-19 សរុបមាន ១២៦ នាក់ក្នុងនោះព្យាបាលឲ្យជាសះស្បើយមាន ១២៥ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១នាក់។

