ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចេញពីផឹកស៊ីបើកកង់បីឥណ្ឌាទៅបុកម៉ូតូពីក្រោយ ហើយកិនទាំង៣នាក់ឪពុកម្ដាយនិងកូន រងរបួសទៀត រួចខំប្រឹងបើករត់ តែប្រជាពលរដ្ឋជួយចាប់ប្រគល់ឲ្យប៉ូលិសទាន់

    BY Khmernote Media June 10, 2020
    ចេញពីផឹកស៊ីបើកកង់បីឥណ្ឌាទៅបុកម៉ូតូពីក្រោយ ហើយកិនទាំង៣នាក់ឪពុកម្ដាយនិងកូន រងរបួសទៀត រួចខំប្រឹងបើករត់ តែប្រជាពលរដ្ឋជួយចាប់ប្រគល់ឲ្យប៉ូលិសទាន់

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សមួយគ្រួសារ ពីរនាក់ប្ដីប្រពន្ធនិងកូនស្រីម្នាក់ទៀត បានរងរបួសរលាត់ដៃរលាត់ជើង និងដងខ្លួន បន្ទាប់ពីជិះម៉ូតូ Scoopy ឌុបគ្នា៣នាក់ ធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់បើកកង់បីឥណ្ឌាយ៉ាងលឿនទៅបុកពីក្រោយ ដួលហើយកិនទាំងម្ដាយនិងកូនស្រីថែមទៀតផង រួចព្យាយាមបើកគេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរនោះជួយឃាត់បាន បង្កការភ្ញាក់យ៉ាងខ្លាំងកាលពី១០ និង០៥នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចស្តុបសេរីភាព(ស្តុបBS) ស្ថិតនៅតាមផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងរខ្មែរណូតយើងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ (ឪពុកម្ដាយនិងកូន)ឪពុកជាអ្នកបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DB-7295 បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចមកកើត ក្នុងល្បឿនយឺតៗ អែបខាងស្ដាំដៃ ខណៈពេលមកដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែមានកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IB-6357 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងចេញមកពីផឹកស៊ីនៅឯណានោះទេ បែរជាបើកកង់បីឥណ្ឌាខាងលើទាំងធ្លាក់ភ្នែកមកលឿនស្លេវស្របទិសមក បុកពីក្រោយបណ្ដាលឲ្យដួល។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋដែលឈរក្បែរកន្លែងកើតហេតុស្រែកប្រាប់ថាឈប់សិនៗ កិនមនុស្សឥលូវហើយ តែអ្នកបើកបរកង់បីឥណ្ឌា មិនព្រមឈប់ទេ បានដាក់លេខថយក្រោយ រួចបន្ថែមល្បឿនបើកទៅមុខកិនទាំងម្ដាយនិងកូនស្រីថែមទៀតផង បំណងព្យាយាមបើកគេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះជួយឃាត់បាន ដើម្បីរងចាំប្រគល់អោយសមត្ថកិច្ចធ្វើការសាកសួរបន្ត តែកើតជាជម្លោះផ្អើលមួយប្រាវផងដែរ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ។

    ប្រភពបន្តថា ក្នុងហេតុការណ៍នោះមានបុរសស្ត្រីពីរនាក់ប្ដីប្រពន្ធ រួមទាំងកូនស្រីអាយុ៦ឆ្នាំម្នាក់ទៀត បានរងរបួសរលាត់ដៃរលាត់ជើង និងដងខ្លួន ត្រូវបានប្រជាពលរដ្ឋជួយគ្រាឡើងមកអង្គុយលើចិញ្ចើមផ្លូវ មុនទៅថតពិនិត្យមើល ក៏មានរថយន្តមន្ទីរសម្រាកព្យាបាល សុងការណ៍ បានមកដល់កន្លែងកើតហេតុ និងបានជួយលាងរបួសអោយជនរងគ្រោះទាំងបីរនាក់ ដោយមិនគិតថ្លៃទៀតផង។ ក្រោយពីលាងរបួសហើយ ស្ត្រីជាម្ដាយបានដើរសំដៅទៅរកអ្នកបើកបរកង់បីឥណ្ឌា រួចដោះស្បែកជើងគប់កណ្ដាលមុខតែម្ដង តែសំណាងល្អ ត្រូវបានសមត្ថកិច្ចជួយរារាំងមិនអោយមានអំពើហិង្សាកើតឡើងនោះទេ គ្រាន់តែមិនអាចទប់កំហឹងមួយឆាវរបស់ស្ត្រីជាម្ដាយបានទេ នាងក៏បានស្រែកជេស្ដីបន្ទោសពេញៗមាត់ រហូតត្រូវបានសមត្ថកិច្ចសម្របសម្រួលទើបត្រជាក់ចិត្តវិញផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុ កង់បីឥណ្ឌា និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍មនោរម្យ សហការជាមួយផ្នែកវាស់វែងចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំដោះស្រាយពេលក្រោយផងដែរ រួមទាំងបាននាំអ្នកបើកបរកង់បីឥណ្ឌាបង្ក ដែលទំនងស្រវឹងស្រាទៅធ្វើការផ្លុំជាតិអាកុលតាមជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay