ព័ត៌មានជាតិ
ពលរដ្ឋបីនាក់បានស្លាប់ និង១១នាក់ទៀតចូលពេទ្យ ដោយសារពុលស្រាថ្នាំចិនសែ (តាំងកួយ ច្រកដបទឹកសុទ្ធ) នៅបីកន្លែងដោយឡែកពីគ្នា
BY Khmernote Media
June 10, 2020
(ព័ត៌មានបឋម)ខេត្តបន្ទាយមានជ័យ៖ យោងតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា៖ នៅថ្ងៃទី09/06/2020 មានមានករណីប្រជាពលរដ្ឋបីនាក់បានស្លាប់ និង១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ មូលហេតុ: ពុលស្រាថ្នាំចិនសែ (តាំងកួយ ច្រកដបទឹកសុទ្ធ)នៅបីកន្លែងដោយឡែកពីគ្នា នេះជាព័ត៌មានបឋម។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្ន និងសមត្ថកិច្ចមេត្តាជួយចុះត្រួតពិនិត្យស្រាថ្នាំប្រភេទនេះផង៕



