សិល្បៈ

សាន ផានិត ចង់ផលិតវិដេអូចម្រៀងកម្រិត 4K ដែលកំសត់បំផុតត្រឹម 5នាទីតែអាចស្មើនឹងភាពយន្តខ្នាតធំមួយរឿង

BY
Khmernote Media
June 10, 2020

តារាចម្រៀងល្បីឈ្មោះបោះសំលេងនិងជាម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” គឺលោក សាន ផានិត បានប្រកាសថាលោកចង់ធ្វើចម្រៀង MV កម្រិត 4K ដែលកំសត់បំផុតមានរយៈពេល 5នាទី តែស្មើនឹងភាពយន្តខ្នាតធំមួយរឿង។ ការលើកឡើងរបស់លោក សាន ផានិត បានធ្វើអោយអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រកាសគាំទ្ររូបលោកជានិច្ច។ តារាចម្រៀងជើងចាស់រូបនេះ បានរៀបរាប់នៅលើបណ្តាញសង្គមថា៖

“ចង់ធ្វើ Mv ចម្រៀងបែប 4K Music Video Movie កំសត់បំផុត៥នាទី១បទអោយស្មើរនិងភាពយន្តខ្នាតធំ១រឿងហើយដើរតួប្រុសខ្លួនឯងតែមិនអាច ព្រោះធ្លាប់សន្យានិងខ្លួនឯងយូហើយថា ទុកឪកាសអោយប្អូនៗជំនាន់ក្រោយចុះ ចាស់ហើយ Mv ត្រឹមតែ Lipsing ទៅសមរម្យបំផុត។”

Share This Post: