សិល្បៈ

មួយម៉ាត់ របស់ ខាត់ សុឃីម អាចធ្វើអោយ ទេវបុត្រខ្មៅ អ្នកនិពន្ធបទ “កណ្តៀវអូនស្រួយ” ក្អួតឈាម

BY
Khmernote Media
June 11, 2020

ក្រោយមានរឿងរ៉ាវរិះគន់ធ្ងន់ៗពីសំណាក់មហាជនចំពោះបទចម្រៀងខ្មែរមួយបទ ដែលនិពន្ធថ្មី ដោយផលិតកម្មគ្មានអាជ្ញាប័ណ្ណ ឈ្មោះថា Domrey TV មានចំណងជើងថា “កណ្តៀវអូនស្រួយ” ហើយច្រៀងដោយតារាចម្រៀងវ័យក្មេងឈ្មោះ បរ៉ាម៉ី ដោយម្សិលមិញនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការកោះហៅអ្នកនិពន្ធនិងអ្នកពាក់ព័ន្ធទៅធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាចប់សព្វគ្រប់ហើយ។

ក្នុងនោះដែរ អ្នកនាង ខាត់ សុខឃីម ដែលជាសិល្បៈការនី ពហុជំនាញ និងមានឈ្មោះបោះសំលេងអស់ជាច្រើនឆ្នាំនោះ បានបោះពាក្យសំដីមួយឃ្លាដែលអាចធ្វើអោយអ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា ហៅ ទេវបុត្រខ្មៅ និងជាអ្នកនិពន្ធបទ “កណ្តៀវអូនស្រួយ” អាចក្អួតឈាមបាន ដោយអ្នកនាង ខាត់ សុខឃីម បានបង្ហោះសារថា៖ “និពន្ធបែបថោក ៗបានឆាប់ល្បី អ្នកណាហ៊ានច្រៀងរបៀបថោក គឺឆាប់ល្បី ស្រុកខ្ញុំគេធ្វើតែអញ្ចឹងៗៗ”៕

Share This Post: