ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជាលើកដំបូងក្នុងខែមិថុនានេះ ដែលប្រទេសថៃរកមិនឃើញមានករណីកូវីដ១៩ ថ្មី

    BY autoadmin June 11, 2020
    ជាលើកដំបូងក្នុងខែមិថុនានេះ ដែលប្រទេសថៃរកមិនឃើញមានករណីកូវីដ១៩ ថ្មី

    វេជ្ជបណ្ឌិតអ្នកស្រី Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល COVID-19 បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា វាជាលើកដំបូងនៅក្នុងមួយខែមិថុនានេះ ដែលប្រទេសថៃមិនមានករណីថ្មីនៃជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ដូច្នេះប្រទេសថៃនៅតែមានករណីសរុប ៣,១២៥នាក់ ដដែល និងការស្លាប់សរុប ៥៨នាក់។

    អ្នកស្រីបានបន្ថែមទៀតថា រយៈពេល ២ សប្តាហ៍ចុងក្រោយនេះ មានតែករណីនាំចូលប៉ុណ្ណោះ ហើយអ្នកត្រឡប់ពីប្រទេសគុយវ៉ែតមានចំនួនច្រើនជាងគេ។ នៅថ្ងៃនេះក៏មានអ្នកជំងឺ ៦នាក់ បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញ ដែលនាំឱ្យចំនួនជាសះស្បើយរបស់ប្រទេសនេះមាន ២,៩៨៧នាក់ និងសល់តែ ៨០នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ ចំណែកនៅទូទាំងពិភពលោកមានករណីសរុបជាង ៧.៤លាននាក់ ខណៈស្លាប់ជា ៤២ម៉ឺននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: