ឱកាសល្អសម្រាប់និស្សិតដែលរស់នៅប៉ែក ឦសាន្តនៃប្រទេសកម្ពុជា! សាកលវិទ្យាល័យក្រចេះ ផ្ដល់ជូនអាហារូបករណ៍ 100% រហូតដល់ទៅ 300កន្លែងសម្រាប់ឆ្នាំសិក្សាថ្មីនេះ
សាកលវិទ្យាល័យក្រចេះ (UKC) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងសិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យក្រចេះ គឺជាសាកលវិទ្យាល័យរដ្ឋមួយ ដែលបានបង្កើតឡើងដោយស្ថានិកល្បីៗនៃរាជរដ្ឋាភិបាលកម្ពុជា និងជាសាកលវិទ្យាល័យរដ្ឋធំមួយ នៅភូមិភាគ ឦសាន្តនៃប្រទេសកម្ពុជា។ សាកលវិទ្យាល័យក្រចេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីបំពេញតម្រូវការអភិវឌ្ឍធនធានមនុស្សដ៏ច្រើននៅភូមិភាគឦសាន្ត និងដើម្បីបំពេញគម្លាតនៃការអប់រំរវាងតំបន់ទីក្រុង និងជនបទ និងជាពិសេស ដើម្បីឆ្លើយតបទៅនឹងគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ “ ខេត្តមួយ មានសាកលវិទ្យាល័យរដ្ឋមួយ ”។
សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ សាកលវិទ្យាល័យក្រចេះ នឹងផ្តល់ជូនអាហារូបរកណ៍ ១០០% ចំនួន ៣០០ កន្លែង ដល់សិស្សានុសិស្ស ដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ហើយចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

ឱកាសការងារ ៖
• អាចក្លាយជាមន្រ្តីក្របខណ្ឌ បម្រើការងារនៅមហាវិទ្យាល័យ ឬ ស្ថាប័សាធារណៈ
• អាចក្លាយជាមន្រ្តីជាប់កិច្ចសន្យា បម្រើការងារនៅមហាវិទ្យាល័យ ឬ ស្ថាប័សាធារណៈ
• អាចក្លាយជាគ្រូបង្គោលបង្ហាត់នៅមហាវិទ្យាល័យ
• អាចក្លាយជាជំនួយការគ្រូបង្រៀន ឬ ការងារស្រាវជ្រាវ ឬ ការងារមហាវិទ្យាល័យ
• ទទួលបានឱកាសការងារក្រៅម៉ោង
• អាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យដៃគូផ្សេងៗ
• អាចក្លាយជាម្ចាស់កសិដ្ឋាន ឬ ម្ចាស់អាជីវកម្មផ្សេងៗ
• អាចក្លាយជាអ្នកកសិកម្ម ចិញ្ចឹមសត្វ បសុពេទ្យ កសិឧស្សាហម្ម និងគ្រប់គ្រងអាជីវកម្ម
• អាចក្លាយជាមន្រ្តីបម្រើការងារនៅស្ថាប័នឯកជន និងអង្គការនានា
• អាចក្លាយជាទីប្រឹក្សាផ្សេងៗ





