ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្មានតែគេមិនដឹង យកលុយក្លែងក្លាយមកចាយ ចុងក្រោយត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

    BY Khmernote Media June 12, 2020
    ស្មានតែគេមិនដឹង យកលុយក្លែងក្លាយមកចាយ ចុងក្រោយត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

    ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញចាប់ឃាត់ខ្លួនកាលពី ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ២០នាទីរសៀល ពាក់ព័ន្ធករណីក្លែងបន្លំលុយក្រដាសប្រាក់ដុល្លារអាមេរិច នៅចំណុច ភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

    យោងតាមរបាយការណ៍មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ តាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពោតាកួយ សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំណែកឯជនរងគ្រោះ ទី១ ឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ ខែក ធារ: ភេទស្រី រស់នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    វត្ថុតាងរួមមាន លុយដុល្លាក្លែងក្លាយដូចជា ក្រដាសប្រាក់ ១០$ចំនួន ៣២សន្លឹក ២០$ចំនួន០៣សន្លឹក ៥០ដុល្លាចំនួន ៩សន្លឹក ១០០$ដុល្លា ០៣សន្លឹក ព្រមទាំង ម៉ូតូ០១គ្រឿង ម៉ាកអឹម អេះ អ៊ិច ពាក់ស្លាកលេខពោធិ៍សាត់ ១F.៧៧៦៧ទៀតផង ។

    ប្រភពដដែលបានបន្តថា ជនសង្ស័យបានជិះម៉ូតូធុនធំ១គ្រឿងធ្វើសកម្មភាពយកលុយក្រដាសប្រាក់ដុល្លាក្លែងក្លាយមាន ក្រដាស ២០$ ទិញកាតទូរស័ព្ទស្មាត១$ ពីជនរងគ្រោះឈ្មោះ ខែក ធារ: ភេទស្រី រស់នៅភូមិឃុំកើតហេតុខាងលើ ។ បន្ទាប់មកជនសង្ស័យ ក៏បន្តជិះម៉ូតូយកក្រដាសប្រាក់ដុល្លារក្លែងក្លាយមាន៖ ក្រដាស១០$ ទៅទិញកាតទូរស័ព្ទពីជនរងគ្រោះឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជនរងគ្រោះពិនិត្យឃើញថាក្រដាសប្រាក់ដុល្លាក្លែងក្លាយក៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងតែម្តង ។

    មន្ត្រីនគរបាលមូលដ្ឋានបានបន្តទៀតថា ក្រោយពីទទួល បានព័ត៌មានពីអាជីវករអ្នកលក់ដូរភ្លាមៗនោះសមត្ថកិច្ចចាត់វិធាន ប្រើប្រាស់កម្លាំង និងមធ្យោយរថយន្តដេញប្រម៉ាញតាមចាប់ ជនសង្ស័យហើយឃាត់ខ្លួននៅចំណុចខាងកើតស្ពានក្របៅជ្រុំ ចំងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិ សំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់រួច បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមនីតិវិធី ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay