សង្គម

អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ​​ឃាត់​ខ្លួន​ជន​សង្ស័យករណីឆក់​កាបូប​

BY
Khmernote Media
June 12, 2020

ភ្នំពេញ៖ នៅ​ថ្ងៃទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១១​:៥០នាទី​ព្រឹក​ ស្ថិត​នៅ​ភូមិ​ថ្មគោល​​ទី​១​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ។

ជន​សង្ស័យ​ទី​១​ឈ្មោះ​ ឆុន​ ថាវុធ​ ភេទ​ប្រុស​​ មុខរបរ​ជាង​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ទី​៣​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​(ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១.០៦.២០២០) ។
ជន​សង្ស័យ​ទី​២ឈ្មោះ​ ដុះ​ ម៉េង​ហៀង​ ភេទ​ប្រុស​ ​ ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។
ជន​សង្ស័យ​ទី​៣ឈ្មោះ​​ ហង្ស​ លី​ហៀង​ ហៅ​ អាឌាំង​ ភេទ​ប្រុស​​ ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។
ជនរងគ្រោះ​ឈ្មោះ​ សន​ សុផា​ ភេទស្រី កម្ម​ករ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។
បច្ចប្បន្នជនសង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលភ្នំពេញ

Share This Post: