ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់បានបន្លែ-ផ្លែឈើជាច្រើនដឹកតាមឡាន មានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិត នាំចូលពីវៀតណាមតាមច្រកជ្រៃធំ

    BY Khmernote Media June 13, 2020
    ឃាត់បានបន្លែ-ផ្លែឈើជាច្រើនដឹកតាមឡាន មានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិត នាំចូលពីវៀតណាមតាមច្រកជ្រៃធំ
    ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តកណ្តាល មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមមាត់ច្រកទ្វាអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។
    ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែ ២២ គំរូ រួមមាន៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កាខាត់ណា ពោតបារាំង ផ្កាស្នោ ក្រូចឆ្មារ ឃ្លោក ផ្លែម្រះ ម្ទេស ត្រប់ស្រួច ផ្លែល្ពៅ ននោង សណ្តែកបារាំង ស្ទឹកខ្ទឹម ម្ទេសប្លោក ផ្កាគូឆាយ និងផ្កាឡៃហៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
    ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែរួមមាន៖ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ ដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិត។ បន្ទាប់មកមន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូតដើម្បីធ្វើការកម្ទេច ចោល និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕
    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
    Share This Post:
    MPO4D jitutoto mpo4d Mpoplay