ប្រធានសមាគមសិល្បករខ្មែរ ចេញមុខបកស្រាយពាក់ព័ន្ធនឹងសុខាថា ភាពល្បីល្បាញតាម Tiktok ឬ ហ្វេសប៊ុក គឺមិនរាប់ថាជាតារាឡើយ លុះត្រាតែឆ្លងកាត់ដំណើរការទាំងនេះ
- June 12, 2020
មួយរយៈចុងក្រោយនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកហាក់មានការនិយាយតៗគ្នាជាច្រើនអំពីបុគ្គលឈ្មោះ សុខា ដែលជាអ្នកលេង Tiktok ម្នាក់ ក្រោយបុគ្គលរូបនេះត្រូវបានលោក អ៉ឹម ជីវ៉ា ដែលជាតារាសម្តែងជើងចាស់ បានជួយជ្រោមជ្រែងអូសទាញ សុខា អោយបានចូលរួមកម្មវិធីផ្សេងៗ ប៉ុន្តែក្រោយមកលោក អ៉ឺម ជីវ៉ា ក៏បានទម្លាយអត្តចរិកពិតរបស់សុខា ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានការវាយប្រហារគ្នាយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ជុំវិញបញ្ហានេះលោកស្រី ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានធ្វើការបកស្រាយពាក់ព័ន្ធនឹងករណីរបស់សុខាថា បងប្អូនដែលមានភាពល្បីល្បាញតាម Tiktok ឬក៏តាម Facebook គឺពួកគាត់មិនមែនជាអ្នកសិល្បៈនោះទេ ហើយដើម្បីក្លាយខ្លួនជាអ្នកសិល្បករ សិល្បការិនី ដែលទទួលស្គាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬទទួលស្គាល់ដោយសមាគមសិល្បៈខ្មែរ លុះត្រាតែពួកគាត់មានជំនាញសិល្បៈពិតប្រាកដ ជាពិសេសធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈយ៉ាងតិច៣ឆ្នាំឡើងទៅ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា ការគាំទ្ររបស់មហាជនចំពោះសុខា គឺមិនមានន័យថា សុខាជាអ្នកសិល្បៈនោះទេ៕

- Share This Post:






