ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កសិករម្នាក់ កែច្នៃកាំភ្លើងខ្យល់ បាញ់សម្លាប់សត្វស្វាកន្ទុយស (ដែលជាសត្វកម្រ) ត្រូវបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែងនៅថ្ងៃស្អែកនេះ

    BY Khmernote Media June 12, 2020
    កសិករម្នាក់ កែច្នៃកាំភ្លើងខ្យល់ បាញ់សម្លាប់សត្វស្វាកន្ទុយស (ដែលជាសត្វកម្រ) ត្រូវបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែងនៅថ្ងៃស្អែកនេះ

    ជនសង្ស័យម្នាក់ដែលជាកសិករបានបាញ់សម្លាប់សត្វស្វាកន្ទុយស នៅខេត្តស្ទឹងត្រែង ដែលជាសត្វកម្រនៅក្នុងពិភពលោក នឹងត្រូវបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ដើម្បីអនុវត្តតាមផ្លូវច្បាប់នៅស្អែកនេះ។ ចំណែកឯសពសត្វស្វាកន្ទុយស ដែលត្រូវជនសង្ស័យបាញ់សម្លាប់នេះ សមត្ថកិច្ចបានយកទៅដុតរំលាយសពរួចរាល់ហើយ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។

    សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់សម្លាប់សត្វស្វាកន្ទុយសនេះ ឈ្មោះ ណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន សត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន០១ក្បាល និងអាវុធកែច្នៃ (កាំភ្លើងខ្យល់) ចំនួន០១ដើមផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay