នារីជនជាតិចិនមា្នក់ សង្ស័យមានវិបត្តិផ្លូវចិត្តប៉ុនប៉ងសម្លាប់ខ្លួន២ដងតែមិនបានសម្រេច
រាជធានីភ្នំពេញ៖ នៅម៉ោងជិត១រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នារីជនជាតិចិនម្នាក់មិនដឹងមានវិបតិ្តផ្លូវចិត្តអ្វីនោះទេ បានប៉ុនប៉ងចង់លោតសម្លាប់ខ្លួនលេីស្ពានហង្សកោះពេជ្រចំនួន២ដងមកហេីយពុំតែមិនបានសម្រេចនោះទេ ។

សូមបញ្ជាក់ថាកាលពីម៉ោង៣ទៀបភ្លឺម្សិលមិញនារីជនជាតិខាងលេីក៏បានប៉ុនប៉ងមកលោតសម្លាប់ខ្លួនលេីស្ពានហង្សកោះពេជ្រនេះដែរតែមិនបានសម្រេចដូចគ្នា! ត្រូវបានអ្នកដំណើរនៅតាមផ្លូវឃាត់ទាន់ ដោយបង្កនូវភាពឆោឡោផ្អើរអស់អ្នកដំណើរដែរឆ្លងកាត់ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខដែលយាមនៅក្នុងកោះពេជ្រ រួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ភ្លាមៗ ដោយចាប់នារីជនជាតិចិនរូបនេះលើកដាក់លើឡានដឹកទៅទីស្នាក់ការកណ្ដាលសន្តិសុខកោះពេជ្រទុកស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួលយកទៅវិញ។ ទីតាំងនៅលេីស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។




