ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះផ្អាកបណ្ដោះអាសន្ន ទីតាំងដេប៉ូខ្សាច់របស់លោកស្រី សួន ចន្ថា បន្ទាប់ពីបាក់ទំនប់បូមខ្សាច់ស្តុកក្នុងដេប៉ូធ្វើឲ្យហូរហៀរទឹកលាយឡំជាមួយខ្សាច់ និងភក់លិចផ្លូវជាតិលេខ២ និងលិចដល់ផ្ទះប្រជាពលរដ្ឋកាលពីម្សិលមិញនោះ

    BY Khmernote Media June 13, 2020
    ចុះផ្អាកបណ្ដោះអាសន្ន ទីតាំងដេប៉ូខ្សាច់របស់លោកស្រី សួន ចន្ថា បន្ទាប់ពីបាក់ទំនប់បូមខ្សាច់ស្តុកក្នុងដេប៉ូធ្វើឲ្យហូរហៀរទឹកលាយឡំជាមួយខ្សាច់ និងភក់លិចផ្លូវជាតិលេខ២  និងលិចដល់ផ្ទះប្រជាពលរដ្ឋកាលពីម្សិលមិញនោះ

    រាជធានីភ្នំពេញ ៖ សង្ស័យគ្មានស្តង់ដារត្រឹមត្រូវបណ្ដាលឲ្យមានការបាក់ទំនប់បូមខ្សាច់ស្តុកក្នុងដេប៉ូខ្សាច់របស់លោកស្រី សួន ចន្ថា បណ្ដាលឲ្យហូរហៀរទឹកលាយឡំជាមួយខ្សាច់និងភក់ លិចផ្លូវជាតិលេខ២ និងលិចចូលដល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិជាច្រើនខ្នងផ្អើលប្រជាពលរដ្ឋស្រែកឆោឡោរាយការណ៍ប្រាប់អាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលទាំងព្រឹកព្រលឹមនិងបើកកិច្ចប្រជុំដោះស្រាយបន្ទាន់ជាមួយតំណាងម្ចាស់ក្រុមហ៊ុនភ្លាមៗផងដែរ ។

    ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង០៧ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ នេះខណៈដែលក្រុមហ៊ុនកំពុងបូមខ្សាច់ស្តុកក្នុងដេប៉ូរបស់ខ្លួនដែលមានទីតាំងស្ថិតនៅ អតីតរោងចក្រស៊ីម៉ងត៍ស្ថិតនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីដឹកជញ្ជូនមិនសំចៃទាំងយប់ទាំងថ្ងៃ ។ ដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យនោះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះមានទាំងកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក អធិការរងខណ្ឌចំនួន២រូបកម្លាំងប៉ុស្តិ៍ កម្លាំងសណ្តាប់ធ្នាប់ ខណ្ឌរួមទាំងលោក កែវ សាវឿន ចៅសង្កាត់រួមទាំងមន្រ្តីសង្កាត់ចុះបានចុះពិនិត្យទីតាំងដេប៉ូស្តុកខ្សាច់ខាងលើនេះដែលធ្វើអោយខ្សាច់ហូហៀរនិងទឹកហូរលិចថ្នល់មានទាំងខ្សាច់និងភក់ហៀរទៅដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរអមសងខាងផ្លូវផងដែរ ។

    ភ្លាមៗនោះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ រួមទាំងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងតំណាងអធិការនរគបាលខណ្ឌបានចុះអន្តរាគមន៍ជួយកាយលូ ទាំងសងខាងផ្លូវ ជាមួយប្រជាពលរដ្ឋជាក់ស្តែងតែម្តងទើបទឹកលែងហូរហៀរទៅលើផ្លូវជាតិទៀត។ បន្ទាប់ពីចុះដល់កន្លែងកើតហេតុអភិបាលរងខណ្ឌមានជ័យលោក ឌី រ័ត្នខេមរុណ ប្រាប់ថ្លែងថាការបាក់ទំនប់នេះដោយសារខ្សាច់នេះមានលាយភក់និងមានទឹកគឺបណ្ដាលមកពីក្រុមហ៊ុនដូច្នេះក្រុមហ៊ុនត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

    លោកអភិបាលរងបន្ថែមថា អាជ្ញាធរខណ្ឌមានជ័យនឹងរឹតបន្តឹងការធ្វើការងារសណ្ដាប់ធ្នាប់តាមផ្លូវជាតិលេខ២ និងផ្លូវ៣០ម៉ែត្រ និងផ្លូវ៦០ម៉ែត្រ តែចំពោះហេតុការណ៍នេះវាកើតឡើង ដោយសារតែរឿងចៃដន្យក៏ដោយប៉ុន្តែមកពីការធ្វេសប្រហែសមិនយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់អ្នកគ្រប់គ្រងហើយលោកក៏បានបើកកិច្ចប្រជុំបន្ទាន់ជាមួយតំណាងម្ចាស់ការដ្ឋានដេប៉ូស្តុកខ្សាច់ផងដែរ។

    ហើយក្នុងកិច្ចប្រជុំគឺបានលើកឡើងពីគោលការណ៍ណែនាំដូចខាងក្រោម៖ ១.តំណាងទីតាំងម្ចាស់ដេប៉ូខ្សាច់ត្រូវរៀបចំកំលាំងកើបខ្សាច់និងស្តារប្រពន្ធ័លូអោយបានស្អាតលើផ្លូវជាតិលេខ២ អោយអស់ខ្សាច់លើផ្លូវតែម្តង ។ ២.តំណាងម្ចាស់ដេប៉ូខ្សាច់ត្រូវរៀបចំក្រុមការងារដោយសហការជាមួយអាជ្ញាធរសង្កាត់ចុះដោះស្រាយភ្លាមជាមួយផ្ទះប្រជាពលរដ្ឋដែររងផលប៉ះពាល់ ។ ៣.តំណាងម្ចាស់ដេប៉ូខ្សាច់ត្រូវរៀបចំឡើងវិញនូវការត្រួតពិនិត្យលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់របស់មន្ត្រីជំនាញ ។ ៤.ម្ចាស់ការដ្ឋានធ្វើការផ្អាកដឹកជញ្ជូនជាបណ្តោះអាសន្នសិនរងចាំគោលការណ៏ដឹកនាំថ្មីរបស់អាជ្ញាធរខណ្ឌមានជ័យ ដោយមានការឯកភាពពីសាលារាជធានីភ្នំពេញជាមុនសិន ។ បន្ទាប់ពីកិច្ចប្រជុំណែនាំរួចលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យក៌បានស្នើអោយតំណាងម្ចាស់ដេប៉ូខ្សាច់ត្រូវអនុវត្តន៍តាមកិច្ចសន្យាអោយមានប្រសិទ្ធភាពខ្ពស់ជៀសវាងការកើតឡើងដោយរងផលប៉ះពាល់លើប្រការណាមួយជាយថាហេតុ ៕

     

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay