ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បញ្ជូនយុវជនម្នាក់ទៅតុលាការ ក្រោយបើកបរល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ និងត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា

    BY Khmernote Media June 14, 2020
    បញ្ជូនយុវជនម្នាក់ទៅតុលាការ ក្រោយបើកបរល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ និងត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា

    យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅព្រឹកនេះវេលាម៉ោង ៧:៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ទៅតុលាការ ដែលបេីកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនដែលបេីកបរម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌបឹងកេងកងកំពុងតែបំពេញការងារលេីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។

    ជនបេីកបរក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay