ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុស​ ស្រី​ ២នាក់ ធ្វេីស​កម្មភាពឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចបង្រ្កាបបាន​នៅក្រុងបាត់ដំបង

    BY Khmernote Media June 14, 2020
    ប្រុស​ ស្រី​ ២នាក់ ធ្វេីស​កម្មភាពឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចបង្រ្កាបបាន​នៅក្រុងបាត់ដំបង

    បាត់ដំបង៖ កាលពីព្រឹកថ្ងៃ​ សៅរ៍​ ៨រោច​ ខែ​ ជេស្ឋឆ្នាំជូតទោ​ស័កព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០វេលាព្រឹកម៉ោងប្រមាណ៧​និង៣០​នា​ទី​នៅចំណុចលេី​ដងផ្លូវភូមិកំពង់សីម៉ា សង្កាត់​វត្តគរ​ក្រុងបាត់ដំបង​មានករណី(ចោរឆក់ទូរស័ព្ទ​ដៃ)​មួយកេីតឡេីងក្នុងពេលដែលជនរងគ្រោះឈ្មោះហេង​ សុខលេង​ ភេទស្រី​ អាយុ​ ២៩ឆ្នាំមានទីលំ​នៅក្រុមទី០៥ភូមិខ្សាច់ពោយ​ សង្កាត់វ​ត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ កំពុងឈរនិយាយទូរ​ស័ព្ទ​នៅ​លេីម៉ូតូក្បែរចិញ្ចេីមផ្លូវ​នាចំណុចកេីត​ហេ​តុខាងលេី។ ​

    សម្ភារៈបាត់បង់រួមមានៈ -ទូរស័ព្ទដៃម៉ាក​Sam Sung ចំនួន០១គ្រឿង។ នៅពេលធ្វេីសកម្មភាពនេះក្រោមបញ្ជារបស់ឯក​ឧត្តម​ ឧត្តមសេនីយទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរ​សេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ បានដឹកនាំអនុវត្តដោយធ្វេីការស្រាវជ្រាវជាបន្ទាន់​ ដែលក្នុងនោះមាន​សម​ត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមាន​លោក​វរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការនិងកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់​ ដែលមានលោកវរសេនីយឯក​ អូន​ ហ្វៃ​ ជានាយ​ការិយាល័យ​ រហូតឈានដល់ការឃាត់ខ្លួនជន​សង័្សយជាជនដៃដល់ក្នុងករណី(ឆក់ទូរស័ព្ទដៃ)​ខាង​លេីបានចំនួន០២នាក់ក្នុងថ្ងៃដដែលនោះគឺ៖

    ១-ឈ្មោះជួន កក្តដា ហៅអាម៉ៅ២៦ឆ្នាំទី​លំ​នៅ​ជ្រៃកោងសង្កាត់ស្លាកែតក្រុងបាត់ដំបង​ខេត្តបា​ត់​ដំបង​។
    ២-ឈ្មោះ​ជិន លីកា ភេទស្រី អាយុ១៦ ឆ្នាំ ទី​លំ​នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ​ក្រុងបាត់​ដំបង​ ខេត្តបាត់ដបង​។
    *វត្ថុតាងដកហូតពេលនេះមានម៉ូតូចំនួន០១គឿង​ ជាមធ្យោបាយជិះធ្វេីសកម្មភាពល្មេីសច្បាប់។
    លោកវរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌបានឱ្យដឹថា​ លោកព្រមទាំងកងកម្លាំងនគរបាលនៅក្នុងផែន​រួមទាំងនគរបាលក្រុង​ ស្រុកខិតខំប្រឹងប្រែងណាស់នៅពេលមានសភាពការណ៍សន្តិសុខ​សណ្តាប់ធ្នាប់សង្គមកេីតមានឡេីងនៅក្នុងមូល​ដ្ឋាន​ ដោយមិនបានព្រងេីយកន្តេីយឡេីយ​ គឺ​កម្លាំងន​គរបាលរួមគ្នាភ្លាមៗអនុវត្តក្រោមបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមស្នងការ។

    លោកស្នងការរងបានបន្ថែមថា​ អ្វីដែលនគរបាលសម្រេចបាននៅពេលនេះគឺដោយបានការ​ចូល​រួមសហការណ៍ពីមហាជននៅគ្រប់មជ្ឈដ្ឋាន​ ហេីយលោកសូមឱ្យមហាជនបន្តចូលរួមសហការណ៍ល្អជាមួយ​សមត្ថកិច្ចនគរបាលជាបន្តទៀត​ ដោយភាតរ:​ភាពបំផុត។ នៅពេនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកទូរស័ព្ទ​ដៃរបស់ជនរងគ្រោះ​និងបន្តរៀបចំ​សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់​ដំ​បង​ចាត់​វិធានការតាមផ្លូច្បាប់៕(រូបភាពផែនការ​ងារ/ព្រហ្ម​ទ័ណ្ឌ) ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay