ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃទី១៤ ខែមិថុនា តែ១ថ្ងៃសោះ ផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍បានជាង ៨០០​គ្រឿងនៅទូទាំងប្រទេស

    BY Khmernote Media June 15, 2020
    ថ្ងៃទី១៤ ខែមិថុនា តែ១ថ្ងៃសោះ ផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍បានជាង ៨០០​គ្រឿងនៅទូទាំងប្រទេស

    រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៨១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥៧០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស។​

    ​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​១៤ខែមិថុនា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៦,៧៦៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២,៦៤៧​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

    ​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៤​ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay