ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុសស្រី៣នាក់ ជិះម៉ូតូមួយគ្រឿងលឿនដូចហោះ ទាំងភ័យស្លន់ស្លោបំពានភ្លើងក្រហម ជ្រុលបុករថយន្តកំពុងឆ្លងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់

    BY Khmernote Media June 15, 2020
    ប្រុសស្រី៣នាក់ ជិះម៉ូតូមួយគ្រឿងលឿនដូចហោះ ទាំងភ័យស្លន់ស្លោបំពានភ្លើងក្រហម ជ្រុលបុករថយន្តកំពុងឆ្លងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជនប្រុសស្រី៣នាក់ រងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូឌ្រីមមួយគ្រឿងឌុបគ្នា បោះពួយយ៉ាងលឿន ទាំងភ័យស្លន់ស្លោ បានបំពានភ្លើងសញ្ញាចរាចរណ៍ បានជ្រុលទៅបុករថយន្ត Highlander មួយគ្រឿងពេញទំហឹង ខណ:មានរថយន្តមួយគ្រឿងទៀត កំពុងបើកដេញតាមពីក្រោយ សង្ស័យមានជម្លោះជាមួយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-6951 បើកបរជាខណ:គ្រួសារ មានគ្នាបីទៅបួននាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៨៩។ លុះមកដល់ចំណុចស្តុបកើតហេតុ ដែលជាភ្លើងអទិភាពពណ៌បៃតង រថយន្តខាងលើ បានបើកឆ្លងស្តុប ដោយឆ្លងកាត់ផ្លូវ៥២៨ ខណ:ឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរី០២០ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IC-8992 បើកបរដោយបុរសម្នាក់ អមដំណើរដោយនារី២នាក់ ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ៥២៨ ក្នុងល្បឿនយ៉ាងលឿន។

    ដោយគេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាក Morning មិនចាំផ្លាកលេខ បើកដេញតាមពីក្រោយ ហាក់ដូចជាមានបំណងដេញបុកម៉ូតូខាងលើ តែមិនដឹងថាមានរឿងអ្វីនិងគ្នានោះទេខណ:នោះម៉ូតូខាងលើ បានព្យាយាមបើកឆ្លងកាត់ផ្លូវ២៨៩ទាំងបំពានភ្លើង សញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បែកក្បាល និងនារីរួមដំណើរជាមួរងរបួសស្រាល ចំណែកឯម៉ូតូខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ ដោយទ្បែករថយន្ត បានរងការខូចខាតក្រពឹតមួយចំហៀងខាងស្តាំ និងបែកកញ្ចក់ខ្ទាតទៅលើស្ត្រីម្នាក់ ដែលរួមដំណើរក្នុងរថយន្ត បណ្តាលឲ្យរងរបួសស្រាល់។

    ចំណែករថយន្តបើកដេញតាមពីក្រោយម៉ូតូខាងលើ បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ភ្លាមៗតែម្ដង។

    បច្ចុប្បន្នក្រោយកើតហេតុ ក៏មានរថយន្តរបស់គ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកយកជនរងគ្រោះ យកទៅមន្ទីរពេទ្យផងដែរ។ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay