ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (Update) បុរសដែលឌុបនារី២នាក់ ជិះម៉ូតូទាំងភ័យស្លន់ស្លោបំពានភ្លើងស្តុប ជ្រុលបុករថយន្តកំពុងបើកឆ្លងផ្លូវ បានស្លាប់បាត់បង់ជីវិតហើយ

    BY Khmernote Media June 15, 2020
    (Update) បុរសដែលឌុបនារី២នាក់ ជិះម៉ូតូទាំងភ័យស្លន់ស្លោបំពានភ្លើងស្តុប ជ្រុលបុករថយន្តកំពុងបើកឆ្លងផ្លូវ បានស្លាប់បាត់បង់ជីវិតហើយ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ហេីយខណៈយុវតី២នាក់ទៀតរបួស បន្ទាប់ពីពួកគេជិះម៉ូតូឌ្រីមមួយគ្រឿងឌុបគ្នា បោះពួយយ៉ាងលឿនទាំងភ័យស្លន់ស្លោ បានបំពាន(ស្តុប)ភ្លើងសញ្ញាចរាចរណ៍ ក៏ជ្រុលទៅបុកចំពីចំហៀងខាងស្ដាំរថយន្ត Highlander មួយគ្រឿង ពេញទំហឹង ខណៈមានរថយន្ត Morning មិនចាំស្លាកលេខ កំពុងបើកដេញតាមពីក្រោយ នេះបេីតាមការឲ្យដឹងបឋមគឺ សង្ស័យមានជម្លោះជាមួយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-6951 បើកបរជាខណៈគ្រួសារ មានគ្នាបីទៅបួននាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៨៩។ លុះមកដល់ចំណុចស្តុបកើតហេតុ ដែលជាភ្លើងអទិភាពពណ៌បៃតង រថយន្តខាងលើ បានបើកឆ្លងស្តុប ដោយឆ្លងកាត់ផ្លូវ៥២៨ ខណ:ឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរី០២០ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IC-8992 បើកបរដោយបុរសម្នាក់ អមដំណើរដោយនារី២នាក់ ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ៥២៨ ក្នុងល្បឿនយ៉ាងលឿន។

    ដោយគេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាក Morning មិនចាំផ្លាកលេខ បើកដេញតាមពីក្រោយ ហាក់ដូចជាមានបំណងដេញបុកម៉ូតូខាងលើ តែមិនដឹងថាមានរឿងអ្វីនិងគ្នានោះទេខណៈនោះម៉ូតូខាងលើ បានព្យាយាមបើកឆ្លងកាត់ផ្លូវ២៨៩ទាំងបំពានភ្លើង សញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បែកក្បាល និងនារីរួមដំណើរជាមួរងរបួសស្រាល ចំណែកឯម៉ូតូខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ ដោយទ្បែករថយន្ត បានរងការខូចខាតក្រពឹតមួយចំហៀងខាងស្តាំ និងបែកកញ្ចក់ខ្ទាតទៅលើស្ត្រីម្នាក់ ដែលរួមដំណើរក្នុងរថយន្ត បណ្តាលឲ្យរងរបួសស្រាល់។

    បន្ទាប់ពីឃេីញសភាពបែបនេះ រថយន្តដែលបើកដេញតាមពីក្រោយម៉ូតូខាងលើ បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ភ្លាមៗតែម្ដង។ ក្រោយកើតហេតុ ក៏មានរថយន្តរបស់គ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកយកជនរងគ្រោះ យកទៅមន្ទីរពេទ្យផងដែរ តែប៉ុន្មានម៉ោងមុននេះ យុវជនម្ចាស់ម៉ូតូត្រូវបានស្គាល់អត្តសញ្ញាណហេីយ មានឈ្មោះ ចាន់ សម្បត្តិ រតនផ្កាយ ដែលជាអ្នកលេងល្បីក្នុង TikTok មួយរូបផងដែរ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ផ្កាយបានទទួលមរណៈភាពហេីយ ។ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay