កូវីដ-១៩
ទីក្រុងតូក្យូថ្ងៃនេះមានអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៨នាក់ ខណៈជិតពាក់កណ្ដាលនៃករណីថ្មី សុទ្ធតែមានទំនាក់ទំនងជាមួយកន្លែងកម្សាន្តរាត្រី
BY autoadmin
June 15, 2020
ទីក្រុងតូក្យូបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៤៨ ករណី សម្រាប់ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយស្ទើរតែពាក់កណ្តាលត្រូវបានភ្ជាប់ទៅនឹងតំបន់កម្សាន្តរាត្រីដែលជាចំណុចកណ្តាលនៃការឆ្លងថ្មីៗ។ មន្ត្រីព័ត៌មានមិនស្គាល់អត្តសញ្ញាណម្នាក់បានរាយការណ៍ថា សរុបករណីចំនួន ២០ ត្រូវបានរកឃើញនៅក្នុងកិច្ចប្រឹងប្រែងធ្វើតេស្ដដ៏ធំមួយទាក់ទងនឹងកន្លែងកម្សាន្តទាំងនោះ។

រាជធានីមួយនេះក៏បានបង្ហាញករណីស្រដៀងគ្នានេះកាលពីថ្ងៃអាទិត្យផងដែរ ដោយភាគច្រើននៃការចម្លងទាំងនោះត្រូវបានផ្សារភ្ជាប់ទៅនឹងក្លឹបរាត្រី និងបារ៍។ ជាក់ស្ដែងរដ្ឋាភិបាលក្រុងតូក្យូគ្រោងនឹងដកការរឹតត្បិតអាជីវកម្មទាំងស្រុងនៅថ្ងៃសុក្រនេះ ហើយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីកើនឡើងនាពេលថ្មីៗនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ផែនការទាំងនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times