ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបទី ៥៨ឆ្នាំ​ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះ​រាជាណាចក្រ​កម្ពុជាឈ្នះរឿងក្តីប្រាសាទព្រះវិហារពីការទាមទារឈ្លានពានរបស់ប្រទេសថៃ

    BY Khmernote Media June 15, 2020
    សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបទី ៥៨ឆ្នាំ​ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះ​រាជាណាចក្រ​កម្ពុជាឈ្នះរឿងក្តីប្រាសាទព្រះវិហារពីការទាមទារឈ្លានពានរបស់ប្រទេសថៃ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវការ​អបអរសាទរ ចំពោះខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យកម្ពុជា​ឈ្នះក្តីជាមួយ​ប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យ​កម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

    នៅលើផេកផ្លូវការ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេតេជោបានសរសេរថា អបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់​កម្មសិទ្ធិ លើប្រាសាទព្រះវិហារ។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេស​ហូឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទ​ព្រះវិហារ ដែល​តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ សម្ដេចតេជោបានគូសបញ្ជាក់ថា សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជ​នីយកិច្ចយ៉ាងស្វិត​ស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃ ០៧ ខែកក្កដា ឆ្នាំ២០០៨៕

    រូបភាពខាងក្រោមនេះគឺជា ព្រះឆាយាលក្ខណ៍នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ​ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទ ព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទ ព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរជ្ជកាល របស់ព្រះអង្គ។ ប្រជានុរាស្ត្រ​ទូទាំង​ព្រះ​នគរ​ សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គចំពោះប្រជាជាតិកម្ពុជា ។

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay