ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរម្សិលមិញរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៥៧នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ៤១,៤៧៣នាក់

    BY autoadmin June 19, 2020
    សាំងហ្គាពួរម្សិលមិញរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៥៧នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ៤១,៤៧៣នាក់

    យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណី COVID-19 ថ្មីចំនួន ២៥៧នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤១,៤៧៣នាក់។ ក្នុងនោះមានករណីនៅក្នុងសហគមន៍ចំនួន ៤ នាក់ ដោយម្នាក់ជាអ្នករស់នៅអចិន្រ្តៃយ៍ និង ៣នាក់ទៀត ជាអ្នកកាន់ប័ណ្ណការងាររស់នៅក្រៅអន្តេវាសិកដ្ឋាន។

    ក្រសួងសុខាភិបាលបាននិយាយថា អ្នកកាន់ប័ណ្ណការងារ ៣នាក់ ដែលស្ថិតក្នុងចំណោមករណីសហគមន៍ទាំង ៤នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករួចហើយ។ ពួកគេត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយអ្នកឆ្លងមុន ហើយ ២នាក់ ក្នុងចំណោមពួកគេមិនចេញរោគសញ្ញានោះទេ។

    ចំណែកករណីដែលទាក់ទងនឹងអ្នករស់នៅអចិន្រ្តៃយ៍ ត្រូវបានគេរកឃើញក្នុងអំឡុងការត្រួតពិនិត្យកម្មករ ហើយគាត់ក៏មិនចេញរោគសញ្ញានោះដែរ។ គួរឱ្យដឹងដែរថា សាំងហ្គាពួរគិតមកទល់ពេលនេះមានអ្នកជាសះស្បើយពីជំងឺសរុប ៣២,៧១២នាក់ ខណៈមានអ្នកស្លាប់តែ ២៦នាក់ប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: