ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជាងឡានយកទូរស័ព្ទលួចថតវីដេអូ យុវតីម្នាក់កំពុងងូតទឹក តាមប្រហោងដំបូលស័ង្កសីធ្លុះធ្លាយ ត្រូវក្រុមគ្រួសារប្តឹងសមត្ថកិច្ច ចុងក្រោយឆែកទូរស័ព្ទរកឃើញរូបអាក្រាតរបស់ជនរងគ្រោះមែន

    BY Khmernote Media June 15, 2020
    ជាងឡានយកទូរស័ព្ទលួចថតវីដេអូ យុវតីម្នាក់កំពុងងូតទឹក តាមប្រហោងដំបូលស័ង្កសីធ្លុះធ្លាយ ត្រូវក្រុមគ្រួសារប្តឹងសមត្ថកិច្ច ចុងក្រោយឆែកទូរស័ព្ទរកឃើញរូបអាក្រាតរបស់ជនរងគ្រោះមែន

    កណ្តាល៖ ករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល កើតហេតុថ្ងៃទី១៤.០៦.២០២០វេលាម៉ោង១៨.៣០នាទី ចំណុចបន្ទប់ទឹក ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះប.ស.ធ.រ ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យ ឈ្មោះ​អេន ធារ៉ា ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន​ ទីលំនៅស្នាក់នៅភូមិ​ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

    នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះ កំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹក របស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅយានដ្ឋានជួសជុលរថយន្ត ដែលនៅក្បែរគ្នាបានយកទូរស័ព្ទ លួចថតរូប វីដេអូ តាមប្រហោងដំបូលស័ង្កសីធ្លុះធ្លាយ ហើយពេលនោះដែរត្រូវបានជនរងគ្រោះឃេីញ ក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបន្ទាប់មក ម្ដាយរបស់ជនរងគ្រោះបានមកសួររកទូរស័ព្ទ ពីជនសង្ស័យ តែជនសង្ស័យ មិនព្រមប្រគល់ឲ្យ ហើយម្ដាយជនរងគ្រោះបានរាយការណ៍ មកសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលព្រែកគយ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលព្រែកគយ បានទៅដល់ធ្វើការសាកសួរ ហើយបានដកហូតទូរស័ព្ទ ពីជនសង្ស័យ រួចពិនិត្យឃេីញរូបភាព វីដេអូ អាក្រាតកាយ របស់ជនរងគ្រោះ បានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដេីម្បីចាត់ការតាមនីតិវិធី។ វត្ថុតាងចាប់យក ទូរស័ព្ទដៃ០១គ្រឿងម៉ាកIphoneX ពណ៌ស (មានជាប់រូបភាពជនរងគ្រោះ)៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay