ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រីស្អាតបើក Range Rover Vela បុកទ្រូងផ្លូវក្រឡាប់ច្រើនតង់ តែមិនរបួស រួចរត់ចោលឡានបាត់

    BY Khmernote Media June 16, 2020
    ស្រីស្អាតបើក Range Rover Vela បុកទ្រូងផ្លូវក្រឡាប់ច្រើនតង់ តែមិនរបួស រួចរត់ចោលឡានបាត់

    ភ្នំពេញ ៖ ស្រីស្អាតវ័យក្មេងម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងលឿនទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរអស់មួយកង់និងបាក់ភ្លើងបន្ទះសូឡា ដែលដាក់លើរបាំងថ្មអស់មួយទៀត រថយន្តក្រឡាប់ជាច្រើនជុំខូចខាតយ៉ាងដំណំ បេីកទៅមុខលែងរួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចមុខរដ្ឋបាលជលផល (ជិតស្តុបចំការមន) តាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    រថយន្តបង្កម៉ាករ៉េងរ៉ូវើល មីនី(RANGE ROVER VELAR) ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ.4545បើកបរដោយស្រ្តីស្រស់ស្អាតម្នាក់។

    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្ត រ៉េងរ៉ូវើលស៊េរីទំនើបមួយគ្រឿងបើកតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូងយ៉ាងលឿនដូចហោះ ខណៈ មកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏បុកនិង របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរអស់មួយកង់ និងបាក់ភ្លើងបន្ទះសូឡា ដែលដាក់លើរបាំងថ្មអស់មួយទៀត រថយន្តក្រឡាប់ជាច្រើនជុំ អូសប្រហែល៥០ម៉ែត្រ ទើបឈប់ទៅមុខលែងរួច ដាច់កង់ចំហៀងខាងឆ្វេងខាងមុខអស់មួយខ្ទាតចេញពីកន្លែងបុក ប្រមាណ១០ម៉ែត្រ រថយន្តខ្ទិចមើលលែងយល់ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗគេឃើញស្រីស្អាតម្នាក់ចេញពីរថយន្តឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល។

    បច្ចុប្បន្នក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយបងម៉េង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay