ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកមិនឃើញមានករណីកូវីដ១៩ ថ្មីរយៈពេល ២ ថ្ងៃជាប់ៗគ្នាមកហើយ

    BY autoadmin June 16, 2020
    ប្រទេសថៃរកមិនឃើញមានករណីកូវីដ១៩ ថ្មីរយៈពេល ២ ថ្ងៃជាប់ៗគ្នាមកហើយ

    វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ដីពីជំងឺ COVID-19 នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ប្រទេសថៃមិនមានករណី ឬការស្លាប់ថ្មីទាក់ទងនឹងជំងឺ COVID-19 ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះទេ។ ប្រទេសថៃមិនមានករណីក្នុងសហគមន៍រយៈពេល២២ថ្ងៃមកហើយ ហើយពួកគេក៏សង្ឃឹមថា នឹងបន្ដគ្មានករណីរយៈពេល៦ថ្ងៃបន្ថែមទៀត ដើម្បីអាចហៅខ្លួនឯងថា ជាប្រទេសដែលមានហានិភ័យទាបបំផុតសម្រាប់ជំងឺ COVID-19 ។ ម្សិលមិញប្រទេសថៃក៏គ្មានករណីថ្មីនៃជំងឺ COVID-19 ផងដែរ ពោលគឺទាំងក្នុងស្រុកនិងនាំចូល។

    Six patients are reported to have fully recovered and returned home in the past 24 hours.As of today, the number of confirmed cases in the country stands at 3,135. Of these, 2,444 were domestic cases and 198 found in state quarantine. Presently, 84 patients are under treatment. Some 2,993 have recovered and been discharged, and 58 people have died.

    គិតមកទល់ពេលនេះប្រទេសថៃមានករណីសរុបចំនួន ៣,១៣៥នាក់ និងមានការស្លាប់សរុប ៥៨នាក់។ ក្នុងចំណោមករណីទាំងអស់ មានអ្នកជំងឺចំនួន ២,៤៤៤នាក់ ជាករណីក្នុងស្រុក និង ១៩៨នាក់ ត្រូវបានរកឃើញនៅក្នុងកន្លែងដាក់ដាច់ដោយឡែករបស់រដ្ឋ។ បច្ចុប្បន្ននេះប្រទេសថៃនៅសល់អ្នកជំងឺតែ ៨៤នាក់ ដែលកំពុងសម្រាកព្យាបាល ខណៈមនុស្សចំនួន ២,៩៩៣នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ។ ចំណែកករណីនៅទូទាំងពិភពលោកវិញបានកើនដល់ ៨លាននាក់ ខណៈការស្លាប់មានជាង ៤៣ម៉ឺននាក់ និងជាសះស្បើយបាន ៤.១ លាននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: