ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង ២,៣០០ គីឡូក្រាមត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល

    BY Khmernote Media June 17, 2020
    ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង ២,៣០០ គីឡូក្រាមត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល

    ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះមន្រ្តីសាខា ក.ប.ប ខេត្តស្ទឹងត្រែង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពីអាជ្ញាធរក្រុងបានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២,៣៦៩ គីឡូក្រាម។

    សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តស្ទឹងត្រែង ក្នុងរយ:ពេលកន្លងមក៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay