សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ២៤៧នាក់ ដែលនាំឱ្យករណីសរុបមានដល់ ៤១,២១៦ ករណី
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៤៧ ករណី គិតត្រឹមរសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះរួមមានករណីពីសហគមន៍ចំនួន ៥ ផងដែរ។ តួលេខថ្មីៗចុងក្រោយនេះ នាំឱ្យសាំងហ្គាពួរមានករណីអ្នកឆ្លងជំងឺ COVID-19 សរុបទាំងអស់ ៤១,២១៦នាក់ និងការស្លាបសរុបមាន ២៦នាក់។

ជាម្រាបដែរថាសាំងហ្គាពួរកំពុងបើកទ្វារសេដ្ឋកិច្ចជាដំណាក់កាល ដូច្នេះប្រទេសនេះនឹងអនុញ្ញាតឱ្យមានការជួបជុំគ្នារហូតដល់ ៥នាក់ ហើយកន្លែងបរិភោគអាហារពេលល្ងាច ក៏ដូចជាកន្លែងលក់ភេសជ្ជៈ នឹងអាចចាប់ផ្ដើមវិញបាននៅថ្ងៃសុក្រនេះ។ ប៉ុន្តែយ៉ាងណាហាងអាហារប៊ូហ្វេ និងកន្លែងកកកុញមានហានិភ័យខ្ពស់ នៅមិនទាន់អនុញ្ញាតវិញនៅឡើយទេ។ ពលរដ្ឋនឹងតម្រូវឱ្យពាក់ម៉ាស់និងមានអនាម័យជានិច្ច ហើយនឹងត្រូវស្គេនកូដ SafeEntry គ្រប់ទីតាំងដែលពួកគេបានទៅ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia