iPhone X Plus ដែលគេល្បីគ្រប់គ្នាថាមានទំហំអេក្រង់ដល់ 6.5អ៊ីញ នឹងមានរូបរាងប៉ុនគ្នាទៅនឹង iPhone 8 Plus តែក្រាស់ជាង 0.2mm
- May 9, 2018
យោងតាមពាក្យចចាមអារាមមួយចំនួនដែលលើកឡើងពីក្រុមហ៊ុន Apple ទាក់ទងទៅនឹង iPhone X ថ្មី ដែលគេជឿថាជាម៉ូដែល Plus នឹងមានទំហំអេក្រង់ដល់ទៅ 6.5អ៊ីញឯណោះ ប្រភេទ OLED និងរូបរាងប៉ុនគ្នាទៅនឹង iPhone 8 Plus។

ស្របពេលជាមួយគ្នានេះ គេហទំព័រសារពត៌មានរបស់ប្រទេសជប៉ុនដ៏ល្បីល្បាញមួយឈ្មោះថា Mac Otakara ក៏បានលើកឡើងដូចគ្នាដែរថា iPhone X Plus នឹងមានទំហំអេក្រង់ 6.5អ៊ីញ ប្រភេទ OLED ក្រាស់ជាង iPhone 8 Plus 0.2mm តែមានទំហំប៉ុនគ្នា ពោលគឺអេក្រង់របស់ iPhone 8 Plus មានទំហំត្រឹម 5.5អ៊ីញប៉ុណ្ណោះ ដោយសល់គែមលើក្រោមទើបមានរូបរាងធំ។ ផ្ទុយទៅវិញ ចំពោះ iPhone X Plus គឺមានរូបរាងប៉ុន iPhone 8 plus តែមានអេក្រង់ទំហំដល់ទៅ 6.5អ៊ីញ ព្រោះម៉ូដែលនេះពុំមានសល់គែមឡើយ។
បើនិយាយពីការប្រៀបធៀបវិញ iPhone 8 Plus គឺមានកម្រាស់ 7.5mm ចំណែកឯ iPhone X គឺមានកម្រាស់ 7.7mm។ ជាការពិតណាស់ បើទោះជា iPhone X Plus ត្រូវបានបង្កើតឡើងមែន ក៏កម្រាស់របស់ម៉ូដែលនេះនៅដដែលដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ iPhone X ជំនាន់ថ្មីនេះនឹងមានភ្ជាប់មកជាមួយនឹងអេក្រង់លាតស្ទើរពេញផ្ទៃខាងមុខ គែមស្ដើងបំផុត គ្មានប៊ូតុង Home បច្ចេកវិទ្យាកាមេរ៉ា TrueDepth មុខងារ Face ID, Animoji និងអ្វីៗជាច្រើនផ្សេងទៀត។

Fu
ប្រភព៖ idownloadblog
- Share This Post:






