ចាន់ ស្រីខួច កាន់តែពេញវ័យ ច្រៀងកាន់តែពីរោះ ជាមួយចម្រៀងមួយបទ ដែលរៀបចំឡើងដោយលោក ហេង ពិទូ
- June 18, 2020
ពីកុមារីតូចល្អិតចូលប្រឡងក្នុងកម្មវិធី The Voice Kid Cambodia ក្នុងឆ្នាំ2017 ពេលនេះចាន់ស្រីខួចហាក់ពេញវ័យមើលទៅស្រស់ស្អាតជាងមុន ស្របពេលដែលបច្ចុប្បន្នក្មេងស្រីរូបនេះមានវ័យ17ឆ្នាំហើយ។ ដោយសារតែមានសមត្ថភាព ចាន់ ស្រីខួច ត្រូវបានលោក ហេង ពិទូ រៀបចំបទចម្រៀងថ្មីមួយសម្រាប់នាង ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន គឺបទ “ចប់ចុះ”។

បទចម្រៀងមួយបទ ដែលរៀបរាប់អំពីការអត់ទ្រាំរបស់នារីម្នាក់ជាមួយនឹងគូស្នេហ៍ដែលលួចមានអ្នកថ្មី ហើយទីបំផុតពួកគេត្រូវបែកគ្នា ដែលជារៀបចំ របស់លោក ហេង ពិទូ និងការនិពន្ធបទភ្លេងដោយលោក សុន សុភារុន។ ចង់ដឹងថាបទចម្រៀង “ចប់ចុះ“ ច្រៀងដោយ ចាន់ ស្រីខួច ពិរោះយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោម:






- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






