រថយន្ត

បែកធ្លាយរូបរាងរបស់ ID 4 រថយន្ត SUV ដើរដោយអគ្គិសនីដំបូងបង្អស់របស់ Volkswagen ដែលគ្រោងចេញមុខនៅចុងឆ្នាំនេះ

BY
autoadmin
June 18, 2020

ទីបំផុតរូបរាងរបស់ម៉ូដែល ID 4 ប្រភេទ SUV ដែលជារថយន្តអគ្គីសនីសុទ្ធដំបូងបង្អស់ របស់ក្រុមហ៊ុន Volkswagen (VW) ត្រូវបានបង្ហាញខ្ទេចគ្មានសល់ ដោយមានទាំងពណ៌កណ្តុរប្រម៉េះ និងពណ៌ស បន្ទាប់ពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានធ្វើឱ្យបែកធ្លាយរូបទាំងនោះ។ ក្រោយមករូបភាពរបស់ ID 4 ត្រូវបានអ្នកគាំទ្រជាច្រើនបង្ហោះចូលទៅក្នុងវេទិកាពិភាក្សាអនឡាញមួយឈ្មោះថា vwidtalk ។

ម៉ូដែល ID 4 ពីមុនត្រូវបានគេស្គាល់ថាជា ID Crozz នៅពេលដែលវាគ្រាន់តែជា Concept រថយន្តអគ្គិសនីរបស់ VW ហើយត្រកូល ID គឺជាជួររថយន្តអគ្គិសនីសុទ្ធដំបូងបំផុតរបស់ VW សម្រាប់លក់នៅទីផ្សារសហរដ្ឋអាមេរិក ហើយក៏នឹងត្រូវដាក់លក់នៅក្នុងប្រទេសចិន និងអឺរ៉ុបផងដែរ។ ក្រុមហ៊ុន Volkswagen ដើមឡើយគ្រោងនឹងបង្ហាញវត្តមាន ID 4 នៅឯពិព័រណ៍រថយន្តអន្តរជាតិញូវយ៉ក (New York International Auto Show) ប៉ុន្តែវាទំនងនឹងពន្យារ២ខែបន្ទាប់ពីនោះទៀត ដោយសារបញ្ហាជំងឺ COVID-19។

គួរឱ្យស្ដាយយើងនៅមិនទាន់អាចឃើញផ្នែកខាងក្នុងនៃរថយន្តនោះទេ បានត្រឹមតែឃើញរូបរាងខាងក្រៅរបស់វាប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះក៏ធ្លាបបាននិយាយថា ID 4 នឹងមានប្រភេទដែលមានតែមផុស “Crozz” នៅពីក្រោយ ប៉ុន្តែនៅក្នុងរូបយើងនៅមិនទាន់ឃើញតែមនេះនៅឡើយ ដែលមានន័យថា Volkswagen នៅមានប្រភេទវ៉ារ្យ៉ង់ផ្សេងទៀត។ រថយន្តនេះរំពឹងថារត់បានចម្ងាយប្រហែល ៣០០ម៉ាយ (ប្រហែល៤៨០គីឡូម៉ែត) ពេលសាកថ្មពេញម្ដង ហើយចំពោះតម្លៃគឺនៅមិនទាន់មានការបញ្ជាក់ទេ រហូតដល់ក្រុមហ៊ុនប្រកាសជាផ្លូវការ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: